ទស្សនាហើយស្រក់ទឹកភ្នែក! ចិត្តចង់ក្លាយជាអ្នកចម្រៀង តែកុសលខ្លួនមានជំងឺប្រចាំកាយ ស្គមរីងរៃ រាងកាយខុសពីគេធម្មតា តែពេលនេះប្អូនស្រី លាចាកលោកនេះហើយ...(មានវីដេអូ)
សីហា
-

កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នា ទាក់ទិននឹងក្មេងស្រីកំសត់ ដែលនាងបានចែកឋានទៅនាពេលកន្លងគឺប្អូនស្រីកាកា ដែលវីឌីអូរនោះប្អុនស្រីច្រៀងលេង កំសាន្តជាមួយក្រុមគ្រួសារ ទស្សនាហើយពិតក្កុតក្តួលអាណិតប្អូនណាស់។

គួររំលឹកដែរថា ដោយលោកស្រីម្នាក់ឈ្មោះ Pheang Thet ជួបទុក្ខប៉ុនភ្នំព្រោះកូនស្រីឈ្មោះ កាកា បានលាចាកលោក កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយសារតែជម្ងឺរោគាពាធ។ បានបង្ហាញការសោកស្តាយ ដែលកូនស្រីកើតមកមានជម្ងឺប្រចាំកាយ មានរាងកាយស្គមស្គាំង ហើយអាយុខ្លីដូច្នេះ។ ដោយលោកស្រីបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
ចាប់ពីថ្ងៃនេះទៅម៉ាក់លែងបានមើលថែកូនលែងបានបញ្ចុកបាយនំចំណីលែងបានមុជទឹកស្លៀកសម្លៀកបំពាក់រៀបចំឱ្យកូនទៅរៀនឬចូលរួមកម្មវិធីផ្សេងៗលែងបានលឺសំលេងកូនប្រាប់ម៉ាក់ថាកូនចង់ញុាំនេះកូនចង់ញុាំនោះកូនឃ្លានណាស់កូនចង់ទៅហេបភីហ្វេមីលីចង់ទៅដើរលេងកោះពេជ្រ អីអន ឱ្យល្ហើយខួរក្បាលក្រែងកូនបានជា លែងបានលឺពាក្យថាកូនចង់ឱ្យម៉ាក់បំពេកូនចង់បានសក់វែងដូចម៉ាក់លែងលឺកូនហៅម៉ាក់ប៉ាអាហ៊ាពិសារបាយលែងបានឃើញគ្រប់សកម្មភាពដែលកូនតែងតែលេងជាមួយម៉ាក់សិតសក់ឱ្យម៉ាក់ថើបម៉ាក់នឹងពាក្យដែលកូនធ្លាប់ប្រាប់ម៉ាក់ថាកូនស្រលាញ់ម៉ាក់ស្រលាញ់ប៉ា់ហ៊ាវែង ហ៊ាឆាយ ហ៊ាហាប់ចុះហេតុអីពេលនេះកូនដាច់ចិត្តទៅចោលពួកយើងគ្រប់គ្នាឱ្យពួកយើងសោកសង្រេងស្ទើរដាច់ខ្យល់រៀងៗខ្លួនឱទេវតាលោកអើយហេតុអីក៏លោកធ្វើបាបពួកយើងយ៉ាងនេះឱ្យពួកយើងជួបគ្នាបានតែ8ឆ្នាំម៉្តេចមិនឱ្យពួកយើងជួបគ្នាបានយូរជាងនេះចឹង?
ក្រោយពីកូនទៅបាត់សភាពក្នុងផ្ទះហាក់ដូចជាស្ងាត់ជ្រងំប្រៀបបាន់បាត់មនុស្សរាប់ពាន់រាប់លាននាក់ឃើញរូបថតនេះម៉ាក់ខ្លោចផ្សាណាស់ពេលឈឺខ្លាំងនៅពេទ្យកូនឆ្លៀតដូររូបនៅលើអេក្រង់ដោយដាក់តែរូបម៉ាក់ម្នាក់ឯងចុះរូបដែលមានរូបកូនហេតុអីកូនមិនដាក់នេះកូនចង់ប្រាប់ម៉ាក់ថាចាប់ពីថ្ងៃនេះតទៅគឺមានតែម៉ាក់ម្នាក់ឯងអត់មានកូនទៀតទេមែនទេ?ចឹងសូមវិញ្ញាណខន្តកូនបានទៅកាន់សុគតិភពមានរូបរាងស្អាតរៀនឆ្លាតមានបានជួបតែគ្រួសារដែលចេះសណ្តោសប្រណីអាណិតស្រលាញ់កូននឹងឱ្យកូនមានអាយុវែងកុំឱ្យដូចជាតិនេះទៀត?????