លោក ណុប បាយ៉ារិទ្ធ បង្ហោះសារព្រួយបារម្ភពីបងប្អូនខ្មែរ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ ព្រមទាំង...
-

ខ្មែរជាច្រើនកំពុងតែជួយនៅទុក្ខលំបាក ដោយសារគ្រោះទឹកជំនន់ លិចលង់អស់ ផ្ទះសម្បែង ខ្លះខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។ អ្វីដែលយើងមិនអាចបំភ្លេចបាននោះ គឺពេលនេះ​បងប្អូនខេត្តស្ទឹងត្រែងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ដោយសារតែគ្រោះទឹកជំនន់ពីឡាវ។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់តារាចម្រៀងស្រស់សង្ហារ លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារយ៉ាងសោកស្តាយ និងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នថា "សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ដែលហូរចេញមកពីប្រទេសឡាវ ពិសេសបងប្អូនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំប្រទល់ឡាវ និងសូមនាំគ្នាទៅរស់នៅជាបណ្តោះអាសន្ននៅទីទួលខ្ពស់ជាទីដែលជានាំមកនៅសុវត្តិភាពដល់បងប្អូន និងក្រុមគ្រួសារ និងកុំភ្លេចបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើកូនតូចៗ កុំអោយលេងទឹក ហូបទឹកស្អាត បង្កើនអនាម័យ ការពារពីសត្វអសិរពិសគ្រប់ប្រភេទ ។ សូមបងប្អូនបង្កើនការចេះជួយគ្នា ស្រលាញ់គ្នា យកអាសារគ្នាក្នុងគ្រាមានអាសន្ន កុំរើសអើងគ្នា ចេះមើលថែគ្នា ដើម្បីឆ្លងផុតនៅការលំបាកទាំងអស់គ្នា។ សូមបួងសួង កុំអោយទឹកជំនន់មកយារយីដល់ប្រទេសកម្ពុជាយើង ពិសេស កុំអោយបំផ្លាញដល់សេចក្តីសុខ ទ្រព្យសម្បត្តិ និងអាយុជីវិត ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋយើងបានសោះ»។​ ទោះបីជាមិនអាចបញ្ឈប់គ្រោះនេះបាន តែសារមួយនេះ បានធ្វើឲ្យបងប្អូនជាច្រើនមានកម្លាំងចិត្ត និងសម្ដែងក្តីរំភើបចិត្តចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងពីលោកផងដែរ"៕

ប្រភព៖​ ណុប បាយ៉ារិទ្ធ