បើយោងតាមវីដេអូឃ្លីប ដែលបងប្រុស តាន់ គឹមសួរ បានបង្ហោះកាលពីថ្ងៃម្សិលមិញ ដោយធ្វើការសាកសួរទៅម្តាយប្អូនស្រី និងបងស្រីម្នាក់បានធ្វើការបង្ហោះរូបនិងវីដេអូ ដើម្បីស្វែងរកសប្បុរសជនជួយដល់ប្អូនស្រី ព្រោះថារាល់ថ្ងៃប្អូនស្រីគឺមានការឈឺចាប់ខ្លាំងមែនទែន។ នៅក្នុងវីដេអូនោះផងដែរ លោក តាន់ គឹមសួរ ក៏បានសួរទៅកាន់ម្តាយរបស់ក្មេងស្រី ដោយម្តាយរបស់ក្មេងស្រីបានរៀបរាប់ថា "បើតាមសម្តីរបស់ម្តាយប្អូនស្រីបានប្រាប់ថា ប្អូនស្រីម៉ី ម៉ី បានទៅពេទ្យចំនួនបីដងហើយ ហើយក៏ធ្វើការវះកាត់ចំនួនបីដងផងដែរ។ ប្អូនស្រីមានអាយុ៤ឆ្នាំហើយ ហើយកត្តាដែលប្អូនកើតជំងឺនេះ កត្តាសាច់របស់គាត់ ដោយសារតែឡើងកូនកណ្តុរតូចមួយ តែដល់ពេលយកប្អូនទៅវះកាត់ ម្តងជាពីរដង ពីរដងជាបីដង គ្រូពេទ្យក៏បានប្រាប់ថា ជំងឺរបស់ប្អូនគឺជាជំងឺមហារីកកូនកណ្តុល ។ ម្តាយប្អូនស្រីបានបន្តផងដែរថា "ជំងឺរបស់ប្អូនស្រីនេះ ទើបតែបានរយៈ៦ខែប៉ុណ្ណោះ ដែលដោយសារតែស្ថានភាពជំងឺកាន់តែរីករាលដាលឥតឈប់ឈរ និងគ្មានប្រាក់ដើម្បីព្យាបាលផងនោះ ធ្វើឲ្យចិត្តជាម្តាយពិបាកក្នុងការទទួលយក ហើយអ្វីដែលសំខាន់ គឺប្អូនស្រីស្រែកយំឈឺចាប់រាល់ថ្ងៃ ម្តាយនៅពេលដែលឃើញកូនឈឺចាប់ ម្តាយឈឺជាកូនទៅទៀត...."។ យ៉ាងមិញ លោក តាន់ គឹមសួរ និងស្វះសែ្វងរកជំនួយនិង គ្រូពេទ្យដើម្បីព្យាបាល ប្អូនស្រី បើទោះបីជាក្តីសង្ឃឹមតិចតួចក៏ដោយ។






