សន្លប់ស្ដូក ! នារីវ័យក្មេងត្រូវយុវជនម្នាក់មកបុកពីក្រោយបណ្ដាលអោយ…
ករណីគ្រេាះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្ដោយផ្លូវ ២៦៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ នេះបេីយោងតាមប្រភពនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅវេលាម៉ោង១១ និង ៣០នាទីយប់ មាននារីម្នាក់បានកំពុងបេីកម៉ូតូ Today ស មានពាក់ស្លាកលេខ ភ្នំពេញ 1FX-4143 បើកពីកើតទៅលិច ដោយកំពុងតែជិះសុខៗមកដល់កន្លែងកើតហេតុ មានម៉ូតូមួយគ្រឿង ជិះដោយយុវជនម្នាក់ក្នុងល្បឿងលឿន មកបុកម៉ូតូរបស់នារីរងគ្រោះពីក្រោយពេញទំហឹង នារីរូបនោះបានសន្លប់បាត់មាត់នៅកន្លែង ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចរមកវាស់វែងយកម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍ចតុមុខ ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។