លោកតាន់ គឹមសួរ ដែលពុកម៉ែបងប្អូន ជាច្រើនបានស្គាល់តាមរយៈការបង្ហោះវីដេអូឃ្លីបអប់រំជាច្រើន និងទទួលបានការគាំទ្រជាច្រើន ដោយសារតែវីដេអូដែលរូបលោកបានធ្វើ គឺផ្តោតសំខាន់ទៅលើការអប់រំ និងជួយដល់សង្គមខ្មែរផងដែរ។ យ៉ាងណាមិញ ទាក់ទងនិងប្អូនស្រីម្នាក់ឈ្មោះម៉ី ម៉ី ដែលកំពុងរស់នៅបឹងទំពន់ រងនូវការឈឺចាប់យ៉ាងខ្លាំង ដោយសារភ្នែករបស់ប្អូនកើតជំងឺមហារីក ហើយថែមទាំងមានខ្ទុះហូរចេញមកទៀតផង។ ក្រោយពីបានទៅជួបប្អូនស្រីរួច លោក តាន់ គឹមសួរ ក៏បានទៅធ្វើការពិគ្រោះយោបល់ជាមួយលោកគ្រូពេទ្យជំនាញខាងមហារីកកុមារនៅអង្គរសៀមរាប អំពីអាការៈរោគរបស់ក្មួយស្រីម៉ីម៉ី។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកក៏បានរៀបរាប់យ៉ាងនេះថា" ទើបតែបញ្ចប់ការពិគ្រោះយោបល់ជាមួយបងប្រុស Pu Vireak Victorដែលជាដុកទ័រផ្នែកជំងឺមហារីកកុមារនៅមន្ទីពេទ្យកុមារអង្គរសៀមរាប អំពីអាការៈរោគរបស់ក្មួយស្រីម៉ីម៉ី។ ពួកយើងទទួលបានការចង្អុលបង្ហាញជាច្រើនពីបងប្រុស។ ពួកយើងខំរុករកគ្រប់វិធីដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ក្មួយស្រី ទោះបីមានត្រឹមតែ1%នៃក្តីសង្ឃឹមក៏ដោយ។ សូមពុកម៉ែបងប្អូនចូលរួមបួងសួងដល់វត្ថុស័ក្កសិទ្ធិតាមថែរក្សាក្មួយឲ្យឆ្លងផុតពីទុក្ខគ្រោះនេះផង??? Pay Monnyvanchanpiseth Ping Ing សូមទំនាក់ទំនងក្រុមការងារខ្ញុំបាទដើម្បីបរិច្ចាកថវិកា: 085 952 268/016 397 006(Ping Ing)"។ ទន្ទឹមនឹងការបង្ហោះសារនេះរួច ក៏មានអ្នកចូលមកខមិនជាច្រើន និងមានអ្នកគាំទ្រជាច្រើនផងដែរ៕















