តើបងប្អូនគិតយ៉ាងណាចំពោះបញ្ហាមួយនេះ?...ចង់ស្អាតផ្ទះខ្លួន មិនចង់ឲ្យផ្ទះខ្លួនឯងមានក្លិន តែបែរយកសម្រាមដែលមានក្លិនស្អុយមកចោលនៅកន្លែងវត្តទៅវិញ...(មានវីដេអូ)
វត្តអារាម ជាកន្លែងដែលពុកម៉ែបងប្អូនជាច្រើន ទៅធ្វើបុណ្យ ដើម្បីសន្សំកុសល និងជាកន្លែងដែលព្រះសង្ឃគង់នៅ តែមានមនុស្សមួយចំនួនតូច ទុកវត្តអារាមជាកន្លែងចោលសំរាមទៅវិញ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Siek Bunnary Charity បានធ្វើការបង្ហោះវីដេអូយ៉ាងខ្លី និងបានរៀបរាប់ថា "ស្រីស្អាត ចោលសម្រាម នៅកន្លែងដែលលោកហាមឃាត់...."។ បើទោះបីជានៅខាងក្រៅវត្តអារាមក៏ពិតមែន តែពេលនោះក៏ជាបរិវេណវត្តផងដែរ។ តើបងប្អូនយល់យ៉ាងណាចំពោះបញ្ហាមួយនេះ?




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។