កញ្ញា សម​ សុជាត្តារ៍ ខឹងឡើងឆេះដុំ ពេលឃើញស្វាមីទុរយស ធ្វើទារុណកម្ម មកលើប្រពន្ធយ៉ាងព្រៃផ្សៃ....
-

តារាសម្តែងវ័យ៣១ឆ្នាំ កញ្ញា សម​ សុជាត្តារ៍ បានសម្តែងការហួសចិត្តយ៉ាងខ្លាំងនោះពេលដែល​ ឃើញព័ត៏មានបាន ចុះផ្សាយពីស្វាមីតិរច្ឆាន ប្រើទារុណកម្មយ៉ាងព្រៃផ្សៃ ក្រោយពីមិនប្រឹងរកលុយហើយ បែរជាឲ្យប្រពន្ធរបស់ខ្លួន​ទៅធ្វើជាស្រីរកស៊ីផ្លូវភេទ ដើម្បីយកលុយមកឲ្យខ្លួនចាយ យ៉ាងសង្ហារទៅវិញ។ អ្វីដែលធ្វើឲ្យកញ្ញា កាន់តែហួសចិត្តទៅទៀតនោះ លោកប្តីទុរយស បានទះកំផ្លៀងប្រពន្ធ​១​ដៃ និង​បាន​យក​ច្រវាក់​មក​ចងជើង​ប្រពន្ធម្ខាង ហើយ​ទាញ​ខារ​ឡើង​ផុត​ជើង​ពី​រនាប​ផ្ទះប្រមាណ​១​ម៉ែត្រ រួច​យក​អង្រែ​បុក​គ្រឿង​មក​វាយ​ក្បាលជង្គង់​ប្រពន្ធ​ទាំង​សងខាងទៀត ។ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីថ្ងៃ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា នៅ​ក្នុង​ចម្ការ​កៅស៊ូ​វាល​៧០ ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដោយបុរស​ជា​ប្តី​ចិត្ត​ទុរយស​ម្នាក់ ​ឈ្មោះ ហ៊ា​ង ស៊ា​ងខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ។ កញ្ញាបានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "មិនដឹងថាជេរអានឹងម៉េចអោយសមទេ"។ យ៉ាងណាមិញក៏មានបណ្តាលមហាជនជាច្រើនបាន សម្តែងការមិនពេញចិត្តជាខ្លាំង និងមានអ្នកខ្លះជេរប្រមាថថែមទៀតផង៕

ដោយ៖ និមល ប្រភព៖ សម សុជាត្តារ៍