សូមជួយប្អូនប្រុសឲ្យរួចផុតពីទុក្ខមួយនេះផង...ត្រឹមតែម្នាក់មួយដុល្លារ ឬពីរដុល្លារក៏បាន ដើម្បីជួយសង្គ្រោះប្អូនប្រុស ព្រោះថ្លៃវះកាត់ពិតជាថ្លៃខ្លាំងណាស់...(មានវីដេអូ)
-

? សូមបងប្អូនជួយ Share ពត៍មាននេះផង ? ដើម្បីជួយសង្គ្រោះជីវិតប្អូនប្រុស វិសិទ្ធ ( ឈ្មោះហៅក្រៅ លី ហេង ) ដែលរងគ្រោះថ្នាក់ចរាចរណ៍ ឡាន ៥ តោនកិន បាក់ភ្លៅ ថ្ងៃមុន ឥឡូវនេះកំពុងសង្គ្រោះបន្ទាន់នៅ ឯមន្ទីរពេទ្យ មួយនៅក្នុងប្រទេស វៀតណាម ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរពេក ឥឡូវនេះប្អូនប្រុស ត្រូវបានកាត់ជើងបាត់ហើយ កដៃ ក៏បាក់ទៀត ឯ ក្រលៀន និង តំរង់នោម ប្រឈមនឹង ការខូច យ៉ាងធ្ងន់ធ្ងរ អាចប្រឈមនឹងអាយុជីវិត ដោយត្រូវថវិកាការព្យាបាល ខ្ទង់មុឺនដុល្លា $ ? + សម្រាកសង្រ្គោះបន្ទាន់ នៅក្នុងបន្ទប់ ICU ក្នុង ០១ ថ្ងៃត្រូវចំណាយថវិកា អស់ 500$ ដោយគិតជាលុយ ដុង ស្មើរ នឹង ( 11,500,000 ដុង ) . អាការៈការរងគ្រោះ របស់ប្អូនប្រុស វិសិទ្ធ តាមការសិន្និដ្ធាន របស់ក្រុមគ្រូពេទ្យ តម្រូវអោយសម្រាក បន្តរការតាមដាន និង ទទួលការព្យាបាលយ៉ាងដិតដល់ យ៉ាងតិច ៣ ខែ . ខ្ញុំបាទ ធន ម៉េងហ៊ាង ព្រមទាំង ក្រុមគ្រួសារ ប្អូនប្រុស វិសិទ្ធ ? សូមគោរពអំពាវនាវ បងប្អូនជនរួមជាតិ ជាពិសេស លោកឧកញ៉ា ចិត្តធម៍ និង លោកជំទាវ ចិត្តធម៍ ចូលរួមតាមសធាជ្រះថ្លា ដើម្បីជាផ្នែកជួយសម្រួលដល់ការព្យាបាល ក្នុងការជួយសង្គ្រោះអាយុជីវិត របស់ប្អូនប្រុស វិសិទ្ធ អោយរួចផុត ដំណាក់កាលសង្គ្រោះបន្ទាន់ ? 1$ ក្តី 2$ក្តី សម្រាប់ពត៍មានលម្អិតបងប្អូនអាចទំនាក់ទំនង មកខ្ញុំបាទបានតាមរយះ ☎️ 098 993 969។

មានវីដេអូ៖ ប្រភព៖ ធន ម៉េងហ៊ាង