អាណិតពួកគាត់ណាស់!!! កម្លាំងអន្តរាគមន៍ ជាង៥០០នាក់ បានចុះជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ចំនួន៥.២៥៥គ្រួសារ មានចំនួនមនុស្ស២៥.៦១០នាក់ នៅខេត្តស្ទឹងត្រែង
ភ្នំពេញៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ យោងតាមរបាយការណ៍ ពីមន្ទីរក្រសួងធនធានទឹក និងឧតុនិយមរបស់ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា គិតត្រឹមម៉ោង១៧ថ្ងៃទី២៥ ខែកក្កដា កំពស់ទឹកទន្លេសេកុងមានប្រវែង ១១.៥០ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្ន។ ក្នុងនោះ កម្លាំងអន្តរាគមន៍សរុប៥២៩នាក់ បានជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន១៧ភូមិ ដែលបានជម្លៀស ចំនួន១.២៨៩គ្រួសារ មានមនុស្សចំនួន៥.៦១៩នាក់ ស្មើនឹង៤១.៩៣% នៃចំនួនគ្រួសាររងគ្រោះ ចំនួន៣.០៧៤គ្រួសារ ដែលមានមនុស្សចំនួន១៥.៣១៥នាក់ ក្រោយរងគ្រោះ ដោយសារទឹកជំនន់ ដែលបាក់ទំនប់វារីអគ្គិសនីពី ខេត្តអត្តពឺ របស់ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ។
























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។