តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងម្នាក់ ចូលចិត្តអភិរក្សវប្បធម៏ខ្មែរ ក៏បានបង្ហើបប្រាប់ពីចំណង់ចំណូលចិត្តរបស់ខ្លួន ថា "ខ្ញុំក៏ចូលចិត្តភាពស៊ិចស៊ីដែរ តែខ្លាច..."។ យ៉ាងណាមិញក្រោយពីមានរឿងរ៉ាងផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ក៏មានមតិជាច្រើន ខុសៗពីគ្នា ពីចំណង់ចំណូលចិត្តម្នាក់ មានអ្នកខ្លះចូលចិត្តរបៀបស៊ិចស៊ី អ្នកខ្លះក៏ចូលសុភាពៗ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ក៏បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ប្រទេសយើងមាន វប្បធម៌សំបូរបែប ហើយអ្នកនិយមចូលចិត្តភាពសិចសុីក៏ច្រើនដែរ ពេលមានកម្មវិធីម្តងៗ យើងឃើញការតុបតែងខ្លួន ប្លែកៗពីគ្នា (តែចំពោះខ្ញុំអ្នកបុរាណមែន )តែចិត្តវិញគឺ គាំទ្ររាល់ការ តុបតែងខ្លួនរបស់ បុគ្គលម្នាក់ណាដែលចេះ លេងខ្លួនទំនង ទោះអ្នកនោះជាសិល្បះ រឺក៏មិនមែនសិល្បះក៏ដោយ សំខាន់គឺមិនបាន ជាន់ពន្លិចអ្នកណារឺក៏និយាយអោយគេឈឺចាប់ដែរ សុំទោសដែលខ្ញុំធ្វើអោយអ្នកខឹង((ជាមនុស្សរួមឈាមគេមិនជេគ្នាទេ))????"។ ទន្ទឹមនឹងការបង្ហោះពាក្យមួយឃ្លានេះរួម ក៏មានអ្នកចូលមកខមិនជាបន្តបន្ទាប់ថា "ដើម្បីឲគេដឹងថាយើងជាអ្នកថែវប្បធម៌ខ្មែរទោះបីទៅលេងសមុទ្រក៏ដោយក៏ត្រូវតែស្លៀកហូផាមួងចងខ្បិនដែរចែ"។ និងមានអ្នកខ្លះបានរៀបរាប់ថា "សុីចសុីអោយមានសន្ថានផងកុំយកកេរ្ត៌ម៉ែចែកអោយដេីរបង្ហាញគេឯង"៕











