ភូមិចំនួន១៧ ក្នុងស្រុក​សៀម​ប៉ាង កំពុងរងទឹកជំនន់ ដែល​បាក់ទំនបហូរ​ធ្លាក់ ​ពី​ប្រទេស​ឡាវមក ខណៈ​ទឹក​ទន្លេសេកុង បាន​បន្ត​កើន​ឡើងដល់​ កម្រិត​​ប្រកាស​អាសន្នហើយ !
-

ស្ទឹងត្រែងៈ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ត្រឹម​ថ្ងៃត្រង់ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ បាន​បន្ត​ជន់​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​បន្ថែមទៀត ដែល​ស្ថិតនៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង១២ៈ៣០នាទី​ថ្ងៃនេះ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន១៧ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ខណៈ​ទឹក​ទន្លេសេកុង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១១.៣៨ ម៉ែត្រ (កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១.៥០ ម៉ែត្រ) ។ អាជ្ញាធរខេត្ត​កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ទីទួល​សុវត្ថិភាព៕