កាលពីថ្ងៃទី២៣ ខែ កក្តដា ឆ្នាំ២០១៨ ដោយនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sieng Hong បានរៀបរាប់ថា "ស្រ្តីម្នាក់ រស់នៅភូមិទួលវែង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាង ឈ្មោះ ហូ វណ្ណី អាយុ ៣២ឆ្នាំ មានកូន៣នាក់ កំពុងមានជីវភាពខ្វះខាត ដោយសារប្ដីរបស់នាង ចេញទៅរកស៊ីហើយមានជម្ងឺ ពុំអាចផ្ដល់ថវិកា អោយគាត់បានគ្រប់គ្រងកូនចៅហូបគ្រប់គ្រាន់ ទើបគាត់ ស៊ីឈ្នួលរែកទឹកទាំងមានផ្ទៃពោះ ៧ ខែហើយ ។ ឃើញដូចនេះហើយទើបខ្ញុំបាទ សម្ភាសគាត់ ដើម្បីស្វែងរកជំនួយដល់គាត់ ពីព្រោះយើងខ្ញុំអាណិតដល់កុមារដែលនៅតូចៗ។ ថ្ងៃទី៦ មិថុនា ២០១៨ បងស្រីបានប្រាប់បន្តទៀតថា បងស្រីរែកទឹកមួយពាងបានពីរពាន់រៀលប៉ុណ្ណោះ"។ សូមអរគុណ (បើលោក លោកស្រី ឬនាងកញ្ញាចង់ជួយដល់ជនក្រីក្រ ឬចាស់ជរា ទំនាក់ទំនងតាមលេខទូរស័ព្ទ 0888891081 / 078507081 /. 0968777181 )។







