សាហាវណាស់ បងប្អូន!!! ឲ្យប្រពន្ធទៅរកសុីផ្លូវភេទ យកលុយមកចិញ្ចឹមខ្លួន គ្រាន់តែប្រពន្ធដេកជាមួយភ្ញៀវ អត់ពាក់ស្រោម ចាប់ប្រពន្ធដាក់ច្រវ៉ាក់ធ្វើទារុណកម្មប្រដាប់ភេទ និងវៃជង្គង់សង់ខាង
ខេត្តត្បូងឃ្មុំៈ លោកវរសេនីយ៏ត្រី វ៉ា សម្បត្តិ អធិការរងនគរបាល ស្រុកក្រូចឆ្មារ ធ្វើការឃាត់ខ្លួន បុរសម្នាក់ ជាប្តីកំណាចឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ។ ដោយបានប្រើអំពើហិង្សាលើប្រពន្ធយ៉ាងយង់ឃ្នង មានឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ នៅវេលាល្ងាចថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការកៅស៊ូវាល៧០ ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ។ លោក វ៉ា សម្បត្តិ បានបញ្ជាក់ថា ប្តីប្រពន្ធមួយគូរនេះ មិនទាន់រៀបការនិងគ្នាទេ ដោយសារបុរសជាប្តីមេម៉ាយកូន១ និងស្ត្រីរងគ្រោះក៏មេម៉ាយកូន១ដូចគ្នា ហើយបានយកគ្នា មិនបានរៀបការទេ បាន៣ឆ្នាំហើយ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។