«ជីដូនកាកី» ថ្មីៗនេះកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីរូបភាពនាងរួមនិងវីដេអូ ត្រូវបានបង្ហោះជាសាធារណៈ ក្នុងឈុតស៊ិចស៊ី ។ តារាសម្តែងជើងចាស់ អ្នកនាង ស្រីម៉ុច ទោះបីជាមានកូនដ៏ទៅបីទៅហើយ ក៏រាងរបស់អ្នកនាងនៅតែស្អាត និង ស៊ិចស៊ីដូចពីមុន។ យ៉ាងណាមិញ អ្នកនាង ខាត់ សុឃីម ដែលជាតារាចាស់វស្សា និងចូលចិត្តអភិរក្សសិល្បៈ វប្បធម៍ ក៏បានចេញមុខបង្ហាញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ជាក់ស្តែងអ្នកនាងបានរៀបរាប់ថា "ខ្ញុំគិតថាយើងគួរតែបើកចិត្តអោយទូលាយដើម្បី ពិភពលោកស្រស់ស្អាត ហើយ វាជាសិល្បៈនៃការស្លៀកពាក់ និងការនិយមចូលចិត្តភាពសិចសុីរបស់គាត់តាំងតែពីដើម ស្រីម៉ុចជាតារាសិចសុី ខ្ញុំចូលចិត្តការតុបតែងខ្លួនគាត់ ហើយខ្ញុំក៏ចូលចិត្តស្លៀកសិចសុីដែរ (តែឥឡូវមិនសូវហ៊ានទេខ្លាចប្តី ឃ្មុំដាក់)"។ អ្នកនាង ខាត់ សុឃីម ក៏បានបន្តទៀតថា "វប្បធម៌ជេដៀលគ្នាកំពង់តែទទួលបានប្រជាប្រិយភាពខ្លាំងណាស់នៅស្រុកខ្ញុំ ))ចង់រិះគន់អ្នកណាម្នាក់អ្នកគួរតែនិយាយអោយសមជាងនឹងបន្តិចទៅលោកព្រះ ហាឡើងមីនេះមីនោះ ខ្លួនអ្នកមានបងប្អូនកូនចៅជាស្រីដែរ គិតហើយចាំស្តី ក៏វាមិនអីដែរ ??"។ ទោះបីជាយ៉ាងណា អ្នកនាងស្រីម៉ុច នៅតែទទួលបានការរិះគន់ជាច្រើន ពីសំនាក់មហាជនដដែល៕








