រថយន្តក្រុង របស់ក្រុមហ៊ុន វីរៈប៊ុនថាំ​ ក្រឡាប់នៅលើផ្លូវជាតិលេខ 76A កំពុងធ្វើឲ្យមហាជនជាច្រើន មានការងឿយឆ្ងល់ ថាតើហេតុអី្វបាន......
-

មណ្ឌលគិរីៈ កាលពីវេលាម៉ោង៥ៈ១០នាទីព្រឹក​ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីក្រឡាបរថយន្តក្រុង របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ពាក់ស្លាកលេខភ្នំពេញ 3D-8215 ដែលស្ថិតនៅចំណុចជិតភ្នំថ្ម លើផ្លូវជាតិលេខ 76A ស្ថិតនៅក្នុងទឹកដីឃុំអរ៤ ស្រុកកោះញែក ខេត្តរតនគិរី។ តែមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ហើយក៏មិនមានមនុស្ស រងរបួសដែរ ។

ពាក់ព័ន្ធនិងរថយន្តក្រុងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ​ ក្រឡាប់នេះដែរ ត្រូវបានមហាជនដាក់ការសង្ស័យថា ពិតជាមានអាថ៌កំបាំងអ្វីមិនខាន!។ ម្យ៉ាងវិញទៀតគេ បាននិយាយថា គ្រាន់តែដួលម៉ូតូបន្តិច ក៏មានរបួសដែរ! ចុះទម្រាំ​ រថយន្តក្រឡាប់ទាំងមូល បែរជាគ្មានអ្នក​រងរបួស ដូចជាមិនគួរឲ្យជឿសោះ៕