ប្រឡាប់រថយន្ត ហ៊ីយ៉ាន់ដាយ ២៥កៅអីមួយគ្រឿង បណ្ដាលឲ្យភ្ញៀវទេសចរណ៏ ស្រីប្រុស៧នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកព្រះនេត្រព្រះ
-

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៣ៈ១០នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខខ្លោងទ្វា ផ្លូវចួលវត្តទឹកជោរ ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មានហេតុការណ៏ ប្រឡាប់រថយន្ត ហ៊ីយ៉ាន់ដាយ ២៥កៅអីមួយគ្រឿង ស្លាកលេខភព 3D.3724 បើកបរដោយបុរសម្នាក់ឈ្មោះ ពេជ្រ ដា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លក្រាម ក្រុងសៀមរាប។ មានទិសខាងលិចទៅ កើតពេលមកដល់ចំណុចកើតហេតុខាងលើ បានជាន់ហ្វាំងបន្ថយល្បឿន ដោយមានរថយន្តបែនដឹកដីនៅខាងមុខ បំរុងជែងរថយន្តតូចនៅខាងមុខក្នុងទិសស្របគ្នា ។ ខណៈជាន់ហ្វាំ្រង ដោយហ្វាំ្រងរថយន្ត ជាប់គាំងមិនវិលកង់បណ្តាលអោយក្រឡាប់ មកខាងឆ្វេងដៃបណ្តាលអោយកើតមានគ្រោះថ្មាក់តែម្តង ។

ក្នុងហេតុការណ៏នេះ បណ្ដាលឲ្យអ្នករួមដំណើរក្នុងរថយន្ត១៣នាក់ រងរបួសធ្ងន់ស្រាល៧នាក់ មិនទាន់ដឹងស្រីប្រុសប៉ុន្មាននាក់នោះទេ បច្ចុប្បន្នកំពុងសំរាកនៅមន្ទីពេទ្យ ស្រុកក្រលាញ់ ។