ចេះតែមានម៉ង!!! យុវជនម្នាក់ ខឹងខាងស្រីសុំបែក យករូបភាព អាសអាភាស ដែលបានថតដេក នៅផ្ទះសំណាក់ជាមួយគ្នា ទៅបង្ហោះជាសាធារណៈ និងគំរាមខាងស្រីបើមិន.....
ខេត្តកំពតៈ កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ភួង កូរ៉េ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ។ តាមបណ្តឹងរបស់នារីរងគ្រោះ អាយុ២៣ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយជនសង្ស័យខាងលើ។ ដោយចោទប្រកានថា យុវជនរូបនេះបានយករូបភាព អាសអាភាស ដែលបានថតដេកនៅផ្ទះសំណាក់ជាមួយគ្នា ទៅបង្ហោះជាសាធារណៈ គំរាមឲ្យនាងស្រឡាញ់ខ្លួនគេ គ្រាដែលនាងដកខ្លួនឈប់ស្រលាញ់គេ ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។