ភ្លេចប្អូនហើយឬនៅ?... ពួកប្អូននៅតែត្រូវការឲ្យបងប្អូនជួយដល់ប្អូនៗបន្តទៀត ព្រោះតែសាលារៀនស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោមណាស់....
-

ប្អូនជាសិស្សសាលាមួយនៅខេត្តកំពង់ធំ ដែលកំពុងជួបនូវការលំបាកយ៉ាងខ្លាំង ទាំងសាលានិង ការធ្វើដំណើរទៅសាលា។ យ៉ាងណមិញ ប្អូនៗនៅតែបន្តការសិក្សារបស់ខ្លួន ព្រមទាំងប្រឹងក្រេបយកចំណេះដឹង ដើម្បីជួយដល់ថ្ងៃអនាគតរបស់ប្អូនៗ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស Chav Mearnup ក៏បានអរគុណដល់ម្ចាស់អំណោយទាំងអស់ "សូមអរគុណដល់ Aun Leakhena និង មិត្តភក្រ បង ប្អូន ដែលបាន ឧបត្តម្ភ ថវិការ ចំនួន 100 ដុល្លា ដើម្បី ទឹញ សំលៀក បំពាក់ និង ស្បែកជើង ដល់ កុមារ ក្រីក្រ នៅ ខេត្ត កំពង់ធំ ហើយ សូមជួនពរ បង និងព្រមទាំង ក្រុមគ្រួសារ សូមអោយមានសុខភាព សំណាងល្អ អញ្ជើញទៅណាមកណា សូមអោយមានសុត្ថិភាព និង ជោគជ័យគ្រប់ភារកិច្ច"។ យ៉ាងណា ប្អូនៗនៅតែរង់ចាំឲ្យបងប្អូនជួយបន្តទៀត ដូចជាសាលារៀន និងសំភារៈសិក្សាជាច្រើនទៀត។

ប្រភព៖ Chav Mearnup