សូមបងប្អូន មេត្តាប្រុងប្រយ័ត្ន!!! មានករណីវាយប្លន់ យកទ្រព្យសម្បត្តិ តាមផ្លូវពេលយប់ឡើង សហាវណាស់
-

បាត់ដំបងៈ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីវាយប្លន់ យកម៉ូតូយុវជនម្នាក់ មាន​ឈ្មោះ ថៃ ធៀង ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ ភូមិ​សម្តេច​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង។ ដោយជនរងគ្រោះ ត្រូវបានចោរ​មិន​ស្គាល់មុខ​ លប​​វាយមួយ​ដំបងបណ្ដាល​ឲ្យ​សន្លប់ រួចប្លន់​​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិអស់ពីខ្លួន គេចខ្លួនបាត់ ដែលស្ថិតនៅ​ចំណុច​ទួល​តា​ថៃ ខាងលិច​បឹង​ស្នោ ក្នុងភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

សំភារៈដែលបាត់បង់រួមមាន ម៉ូតូ​ម៉ាក​ហុងដា C125 មួយគ្រឿង កុំព្យូទ័រ​លែប​ថត១គ្រឿង ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន១គ្រឿង លុយ​ខ្មែរ៣ម៉ឺន​រៀល។ សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង កំពុងធ្វើការ​ស្រាវជ្រាវ​តាម​កំណត់​មុខសញ្ញា ដើម្បី​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមច្បាប់៕