ជួយស៊ែរលើកទឹកចិត្តដល់មន្ទីរពេទ្យកោះធំម្នាក់មួយមក...មន្ទីរពេទ្យកោះធំ ជួយសំរាលកូនជូនស្រីដែលមានជំងឺគ ថ្លង់ ដោយអត់មានប្រាក់ និងទទួលបានការគាំទ្រពីសំណាក់...
កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថាLeang Hy បានរៀបរាប់ទាំងអារម្មណ៍សប្បាយចិត្ត និងរំភើបចិត្តជំនួសបងស្រីម្នាក់ដែលបានសម្រាលកូននៅ មន្ទីរពេទ្យកោះធំ ដោយមិនមានយកលុយនោះទេ ដោយម្ចាស់គណនីខាងលើបានប្រាប់ថា "ថ្ងៃនេះខាងមន្ទីរពេទ្យកោះធំបានទទួលសំរាលកូនជូនអ្នកជំម្ងឺដែលអត់មានលុយ និង របស់របរអ្វីទាំងអស់ហេីយព្រមទាំងគ ថ្លង់ទៀត ដោយមានកាគាំទ្រពីកាកបាតក្រហមស្រុកកោះធំផ្តល់ថវិកានឹងអំណោយជូនដល់ស្រ្តីទុរគត( ទោះជាយ៉ាងណាក៏ពេទ្យ ជួយមេីលដោយយកចិត្តទុកដាក់)"។ យ៉ាងណាមិញក៏មានបងប្អូនជាច្រើនចូលរួមត្រេកអរ និងសរសើរពីទឹកចិត្តរបស់ក្រុមគ្រូពេទ្យកោះធំ ដែលបានជួយដល់បងស្រីផងដែរ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។