ម៉ូតខោទឹកនោមចេញថ្មី...លោក ម៉ៃ សុគន្ធ ថា តែងកាយមិនមើលប្រាណ តែប្រាណមិនមើលវ័យ...(មានវីដេអូ)
-

តារាចម្រៀងម្ចាស់បទ "សន្យាអាចម៍ឆ្កែ" លោក ម៉ៃ សុគន្ធ ដែលជាតារាពូកែទើស និងជាតារាដែលចេញបទ original song ជាច្រើន ព្រមទាំងទទួលបានការគាំទ្រជាច្រើនពីសំណាក់បងប្អូននៅតាមបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ នាពេលថ្មីនេះ អតីតតារាស្រី សុខ ស្រីម៉ុច បានបង្ហោះរូបភាពជាច្រើនសន្លឹក ធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ក្នុងនោះក៏មានតារាចម្រៀងលោក ម៉ៃ សុគន្ធម្នាក់ដែល បានចូលរួមបញ្ចេញមតិ។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកម៉ៃ សុគន្ធ បានរៀបរាប់ថា "(តែងកាយមិនមើលប្រាណ តែប្រាណមិនមើលវ័យ) កំពូលតារាខ្មែរនិងតារាថៃ តារាខ្មែរមើលទៅមិនដឹងដូចជាស្អី ហួសនឹងថ្លែង ត្រឹមតែបុណ្ណឹងយើងអាចវាយតំលៃបានហើយ កំរិតរីកចំរើន រឺធ្លាក់ចុះ? កំពូលអ្នកឆ្នៃម៉ូត ចង់ស្គាល់ណាស់ចង់អោយរង្វាន់អ្នកឆ្នៃម៉ូត ចេញស្លីប???? អ្នកមានបុណ្យទៅមើលយល់"។ លោកក៏បានបន្តទៀតថា "មិនមែនចង់ទើសទេ តែវាហួសហេតុពេក មិនដឹងថ្លែងថាមេច? ជ្រុលនិយមពេកហើយ (ម៉ូតខោទឹកនោមកូនក្មេង??)??? ម្ចាស់ផ្ទះ??នាងក្តៅស្អុះពេក បានស្លៀកចឹង ចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់ លីអូ ស??នាងចង់ហែលទឹកលើឆាក នឹងហើយជាដើមហេតុ ដែលតែងតែធ្វើអោយមហាជនវាយតំលៃអ្នកសិល្បៈ កំរិតDown and Low ???"។

មានវីដេអូ៖ ប្រភព៖ May Sokun