ព្រះគ្រូសូត្រស្តាំ គង់នៅវត្តតានៃ ស្រុកព្រៃនប់ មួយអង្គ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់
ស្រុកព្រៃនប់ៈ កាលពីម៉ោង២ៈ៣០នាទីរសៀល ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ត្រង់ផ្លូវបំបែកចូលទៅផ្លូវកែវផុស ស្ថិតក្នុងភូមិ/ឃុំតានៃ ស្រុកព្រៃនប់។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដដឹកទំនិញធុនធំ ផ្លាកលេខព្រះសីហនុ 3A -7577 បើកបរបញ្ច្រាសទិសគ្នា កំពុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃមួយអង្គព្រះនាម មុយ ហ៊ាង ព្រះជន ៦០ព្រះវស្សា ជាគ្រូសូត្រស្តាំ គង់នៅវត្តតានៃ ឃុំតានៃ ស្រុកព្រៃនប់ ជ្រុលមកបុករថយន្ដ ខាងលើបណ្ដាលឲ្យព្រះសង្ឃរងរបួសធ្ងន់ ចំណែកបុរសអ្នកបើកបរម៉ូតូរងរបួសស្រាល។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។