នេះហើយជំរៅចិត្តភរិយា!!! ប្ដីគ្រប់រូប គួរតែអាន អត្តបទ ទាំងអស់នេះ ថាតើពេលអ្នកលំបាក អ្នកណានៅក្បែរអ្នក និងបារម្មណ៏ពីអ្នក
-

《នេះហើយជំរៅចិត្តភរិយា》ពេទ្យប្រាប់ថា បងនឹងត្រូវសន្លប់បែបនេះក្នុងពេលដ៏យូរបន្ទាប់ពីវះកាត់ ហើយនៅពេលបងដឹងខ្លួនវិញ បងអាចប្រឈមមុខនឹឹងភាពពិការ. លោកប្តីអើយ បេះដូងអូនខ្ទេចខ្ទាំអស់ហើយ មុននេះបើបងស្តាប់អូន កុំរឹងរូស បងប្រហែលជាមិនអីទេ. ពេលដែលមិត្តបងនាំបងចេញទៅក្រៅផឹកសីុម្តងៗ ចិត្តអូនសែនបារម្ភ អូនដឹងថាបងស្រលាញ់មិត្តបងណាស់ បើពេលគេហៅបងមិនទៅ បងខ្លាចគេអន់ចិត្ត មិនរាប់រកបងទៀត បងអត់គិតដល់ចិត្តអូនសោះ បងតែងតែគិតថា ប្រពន្ធម្នាក់នេះចូលចិត្តរករឿងខឹងបងពេលបងចេញទៅផឹកសីុម្តងៗ បងអត់ដឹងថាអូនបារម្ភបង ស្រលាញ់បងប៉ុណ្ណាទេ ប្រពន្ធណាក៏ស្រលាញ់ប្តី ហើយចង់អោយប្តីល្អជានិច្ច.។ បងទៅចូលរួមអាពាហ៍ពិពាហ៍គេ ម៉ោង១០យប់ហើយ បងថាបានជួបមិត្តចាស់ខានជួបគ្នាយូរ បបួលគ្នាទៅខារ៉ាអូខេ បងថាយប់បន្តិចបានបងត្រឡប់មកផ្ទះ អូនយល់ព្រមតាមសំណើរបង ព្រោះអូនដឹងថា ទោះអូនឃាត់ក៏បងនៅតែទៅ បើអូនខឹង បងនឹងរឹតតែធុញអូនថែម ប្តីអើយ! ពេលនេះឃើញទេ បងត្រូវគ្រោះថ្នាក់ចរាចរ ជិះបុកបង្គោលភ្លើង ដោយសារបងស្រវឹង! ឃើញទេប្តីសម្លាញ់អូនអើយ! ពេលបងឈឺដេកដូចពេលនេះ អូនជាប្រពន្ធដើរខ្ចីលុយ ចងការគេ ចងការធនាគារដើម្បីមើលជំងឺបង គេប្រាប់អូនថា មិនបាច់ព្យាបាលបងអោយអស់លុយច្រើនទេ ទុកលុយមើលកូនទៅ គេនិយាយបែបនេះ មកពីគេមិនស្រលាញ់បង មិនទុកបងសំខាន់ តែប្រពន្ធបងគឺស្រលាញ់បង មិនទុកបងចោលទេ ទោះខឹងណាស់ដែលបងមិនស្តាប់អូន មិនស្រលាញ់អូន និងកូនបន្តិចសោះ.។

មិត្តដែលនាំបងផឹកសីុនោះក៏បានមកមើលបងដែរ គេសួរអូនថា ចំណាយមើលបងអស់ប្រហែលប៉ុន្មាន? អូនប្រាប់គេថា ប្រហែល១មឺុនដុល្លារ អូនស្មានថាគេនឹងជួយព្យាបាលបងខ្លះ តែគេគ្រាន់តែយកទឹកដោះគោឆៅមួយយួរមកមើលបង ហើយនិយាយថា "ហឺុ! អានិតណាស់ ទោះមិនអាចជួយជាលុយបាន តែនឹងជួយជាកម្លាំងចិត្ត".។ មិត្តបងចិត្តបានណាស់ប្តីសម្លាញ់ តាមពិតអូនមិនត្រូវការកម្លាំងចិត្តទេ អូនត្រូវការលុយដើម្បីមើលជំងឺបង និងកម្លាំងកាយដើម្បីមើលថែបង ហើយនិងកូន.។ អូនក៏បានឆាតទៅរកស្រីៗមួយចំនួនដែលបងតែងលួចលាក់ទាក់ទងកម្សាន្តសប្បាយអស់នោះដែរ ដែលកាលពីបងមិនទាន់ឈឺ បងប្រាប់អូនថា ពេលបងខឹងអូន បងតែងទៅបន្ធូអារម្មណ៍ជាមួយនាងៗទាំងនោះ អូនប្រាប់គេថាពេលនេះបងឈឺធ្ងន់ ចង់អោយនាងៗមកជួយមើលថែបង ដើម្បីអូនមានពេលទៅធ្វើការរកលុយ តែបងដឹងថាគេនិយាយថាម៉េចទេ គេថា "ខ្ញុំឆ្កួតមែន? ប្តីខ្លួនឯងសោះ ដើរហៅគេមកជួយមើលថែ គេគ្មានពេលទេ ពេលវេលាគេជាមាសប្រាក់"។ ចង់ប្រាប់ដល់ប្តីៗផ្សេងៗថា គ្រោះថ្នាក់មើលមិនឃើញទេ កុំប្រលែងជាមួយគ្រោះថ្នាក់ ដែលនាំបញ្ហាពិបាកដល់ខ្លួនឯង និងគ្រួសារ។