បើយោងតាមគណនីហ្វេសប៊ុកមួយបានរៀបរាប់ថា "ពួកយេីងកំពុងតែត្រៀមទទួលទារកម្នាក់ទៀតដែលឪពុកម្តាយបានបោះបង់ចោលនៅមន្ទីរពេទ្យកុមារជាតិក្រោមដេីមចម្បី មកពីទារកកេីត មកឆែបមាត់ ស្វាគមន៍សមាជិកថ្មី មានឈ្មោះថា """ប្រណី """ ៕ We get ready to receive another abandon baby boy who his parents abandoned him because of his cleft palate. Mlop will never abandon you."។ ជាក់ស្តែងនៅមុននេះបន្តិច ម្ចាស់គណនីហ្វេសប៊ុកដែលក៏បានរៀបរាប់ថា "កូនប្រណី និងកូនសណ្តោស បេីទោះជាអ្នកមានគុណកូនបដិសេធកូន បោះបង់កូនចោលដោយព្រោះកូនកេីតមកមានសភាពរូបរាងខុសបំណងប្រាថ្នារបស់គាត់យ៉ាងណាក្តី កុមារដ្ឋានម្លប់រួមជាមួយ បងប្អូន អ៊ុំពូមីង និងផ្តល់ជំរកសុខសាន្ត ភាពកក់ក្តៅ សេចក្តីស្រលាញ់ឥតព្រំដែនជូនកូនទាំង2នាក់អោយអស់ពីចិត្តថ្លេីម"។ យ៉ាងណាមិញក៏មានមហាជនជាច្រើន ចូលរួមត្រេចអរ និងអរគុណដល់ចិត្តសប្បុរសដែលទទួលក្មេងតូចភ្នែកខ្មៅៗ ទៅចិញ្ចឹម៕







