ស្រ្តីម្នាក់រៀបរាប់ទាំងកំសត់ ទាំងទឹកភ្នែកជាប់ថ្ពាល់ នៅពេលដែលកូនស្រីជាទីស្រលាញ់ចាកចេញឆ្ងាយ ឆ្ងាយរហូតគ្មានថ្ងៃនិងវិលមកវិញ។ កូនសំលាញ់មម៉ាក់ កូនបានលឺសំលេងម៉ាក់ស្រែយំហៅកូនទេ ម៉ាក់ឈឺផ្សារខ្លាំងណាស់ មិនគួរណាកូនស្រីទៅចោលម្តាយបែបនេះទេ។ ម៉ាក់ចាំមិនភ្លេចនូវស្នាមញញឹមរបស់កូន ពេលញញឹមមកកាន់ម៉ាក់ពិតជាស្រស់ស្អាតខ្លាំងណាស់ ម៉ាក់ចង់បានកូនមកវិញ ម៉ាក់ចង់លឺសំលេងកូនហៅម៉ាក់ ហៅប៉ា កូនសំលាញ់ម៉ាក់ គ្រែងកូនស្រីប្រាប់ម៉ាក់ថា កូនស្រីចង់ទៅលេងកោះពេជ្យនោះអី ឆាប់ក្រោយមកវិញមកកូន ម៉ាក់មិនអាចបាត់បង់កូននោះទេ ឆាប់ដឹងខ្លួនឡើងកូន ម៉ាក់សូមអង្វរ។ នេះហើយជាទឹកចិត្តម្តាយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Pheang Thet បានរៀបរាប់ទាំឈឺចាប់ថា "ចាប់ពីថ្ងៃនេះទៅម៉ាក់លែងបានមើលថែកូនលែងបានបញ្ចុកបាយនំចំណីលែងបានមុជទឹកស្លៀកសម្លៀកបំពាក់រៀបចំឱ្យកូនទៅរៀនឬចូលរួមកម្មវិធីផ្សេងៗលែងបានលឺសំលេងកូនប្រាប់ម៉ាក់ថាកូនចង់ញុាំនេះកូនចង់ញុាំនោះកូនឃ្លានណាស់កូនចង់ទៅហេបភីហ្វេមីលីចង់ទៅដើរលេងកោះពេជ្រ អីអន ឱ្យល្ហើយខួរក្បាលក្រែងកូនបានជា លែងបានលឺពាក្យថាកូនចង់ឱ្យម៉ាក់បំពេកូនចង់បានសក់វែងដូចម៉ាក់លែងលឺកូនហៅម៉ាក់ប៉ាអាហ៊ាពិសារបាយលែងបានឃើញគ្រប់សកម្មភាពដែលកូនតែងតែលេងជាមួយម៉ាក់សិតសក់ឱ្យម៉ាក់ថើបម៉ាក់នឹងពាក្យដែលកូនធ្លាប់ប្រាប់ម៉ាក់ថាកូនស្រលាញ់ម៉ាក់ស្រលាញ់ប៉ា់ហ៊ាវែង ហ៊ាឆាយ ហ៊ាហាប់ចុះហេតុអីពេលនេះកូនដាច់ចិត្តទៅចោលពួកយើងគ្រប់គ្នាឱ្យពួកយើងសោកសង្រេងស្ទើរដាច់ខ្យល់រៀងៗខ្លួនឱទេវតាលោកអើយហេតុអីក៏លោកធ្វើបាបពួកយើងយ៉ាងនេះឱ្យពួកយើងជួបគ្នាបានតែ8ឆ្នាំម៉្តេចមិនឱ្យពួកយើងជួបគ្នាបានយូរជាងនេះចឹង? ក្រោយពីកូនទៅបាត់សភាពក្នុងផ្ទះហាក់ដូចជាស្ងាត់ជ្រងំប្រៀបបានបាត់មនុស្សរាប់ពាន់រាប់លាននាក់ឃើញរូបថតនេះម៉ាក់ខ្លោចផ្សាណាស់ពេលឈឺខ្លាំងនៅពេទ្យកូនឆ្លៀតដូររូបនៅលើអេក្រង់ដោយដាក់តែរូបម៉ាក់ម្នាក់ឯងចុះរូបដែលមានរូបកូនហេតុអីកូនមិនដាក់នេះកូនចង់ប្រាប់ម៉ាក់ថាចាប់ពីថ្ងៃនេះតទៅគឺមានតែម៉ាក់ម្នាក់ឯងអត់មានកូនទៀតទេមែនទេ?ចឹងសូមវិញ្ញាណក្ខ័ន្តកូនបានទៅកាន់សុគតិភពមានរូបរាងស្អាតរៀនឆ្លាតមានបានជួបតែគ្រួសារដែលចេះសណ្តោសប្រណីអាណិតស្រលាញ់កូននឹងឱ្យកូនមានអាយុវែងកុំឱ្យដូចជាតិនេះទៀត?????"។





