តារាចម្រៀងម្នាក់ ដែលបើករថយន្តព្រូស ក្រោមស្ថានភាពស្រវឹងជោកជាំ បុករះ រ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ពេលនេះកំពុងស្ថិតក្រោម ការសាកសួររបស់ លោកព្រះរាជអាជ្ញារង សេង ហៀង......(មានវីដេអូ)
-

ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រីនគរបាល ចរារណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ តារាចម្រៀងម្នាក់ មានឈ្មោះ ប៊ី ចាន់រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ តារាចម្រៀង រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ដែលបើករថយន្តព្រូស ក្រោមស្ថានភាពស្រវឹងជោកជាំ បុករះ រ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់ មានឈ្មោះ ប៉េង ចាន់ណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រងរបួសធ្ងន់ ពេលនេះកំពុងស្ថិតក្រោម ការសាកសួររបស់ លោកព្រះរាជអាជ្ញារង សេង ហៀង។

គួររំឭកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តរបស់ជនសង្ស័យ ម៉ាក ព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2T-6522 បុករ៉ឺម៉កកង់៣ របស់ជនរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ 1AE-6582 កាលពីវេលាម៉ោង១១ៈ៤០នាទី យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។