ទំនាស់ពាក្យសម្ដី អ្នកសាព័ត៌មាន CPN ប៉ះជាមួយ អ្នកសាព័ត៌មាន តាដំបងគ្រញូង ក្លាយជាទំនាស់ វាយកាប់ចាក់គ្នាយ៉ាងសាហាវ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះចូលប៉ុស្តិ៍
ខេត្តរតនគិរីៈ កាលពីវេលាម៉ោង១០ៈ៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាមួយ ដោយបុរសម្នាក់ឈ្មោះ ណាត ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកសាព័ត៌មាន CPN មានលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានយកកាំបិតកាប់ទៅលើ បុរសម្នាក់ទៀត ជាគូរទំនាស់និងគ្នាមានជនរងគ្រោះឈ្មោះ អោ ឧត្ដម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសាព័ត៌មាន "តាដំបងគ្រញូង" មានទីលំនៅភូមិអូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ( រងរបួសធ្ងន់ )។ ហេតុការណ៏នេះ ស្ថិតនៅចំណុចផ្សាររាត្រី ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។