តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍សោកស្តាយដែលខ្លួនជាកូនខ្មែរមួយរូប តែមិនអាចការពារវប្បធម៏របស់ដូនតា ដែលបានបន្សល់ទុក។ យ៉ាងណាមិញអ្នកនាងខាត់ សុឃីម ក៏បង្ហាញអារម្មណ៍រងារ នៅពេលដែលឃើញប្រទេសថៃយកវប្បធម៏ខ្មែរទៅចុះផ្សាយ បង្ហាញថាជាវប្បធម៏របស់គេទៅវិញ ដែលធាតុពិតទំរង់សិល្បះទាំងនោះជាទម្រង់ដូនតាខ្មែរសោះនឹង។ ដោយសារតែភាពរងារនេះហើយ ទើបធ្វើឲ្យអ្នកនាង បង្ហោះសារយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "កុំខឹងគេដែរលួចយករបស់យើងបាន ព្រោះយើងមិនចេះថែរក្សា តាមសាលារៀនបច្ចុប្បន្នម៉ោងសិល្បៈ គ្រូអោយក្មេងរាំច្រៀង បទបរទេស តើមានសាលាប៉ុន្មានភាគរយដែរបង្រៀន រាំវង់ រាំក្បាច់ រាំរបាំ និងបទភ្លេងបុរាណ"។ បន្ទាប់ពីបង្ហោះសារនេះរួច អ្នកនាងក៏បានបង្ហោះសារយ៉ាងខ្លីមួយឃ្លាទៀតថា "វប្បធម៏ខ្មែរយើង មានច្រើន តែមាននាក់ថែតិច ធ្វើម៉េចទេ តូចចិត្ត ឈឺចាប់ ស្រែកផងយំផង មានតែគេថា ចង់ល្បី?♀️"។ ជាក់ស្តែងនាពេលបច្ចុប្បន្នកូនខ្មែរ មិនសូវចាប់អារម្មណ៍ចំពោះបញ្ហានេះទេ ហើយបែរជាទៅចាប់អារម្មណ៍តាមចង្វាក់បែកស្លុយ ឪខ្មែរអើយខ្មែរ...។













































