ជនជាតិចិនម្នាក់ ក្នុងចំណោមមិត្តភក្តិ៥នាក់ បានកាន់ទូរស័ព្ទដៃចុចលេងបណ្ដើរដើរបណ្ដើរ ត្រូវជនសង្ស័យម្នាក់ឆក់ទូរស័ព្ទ បានសម្រេចជិះម៉ូតូគេចបាត់
ភ្នំពេញៈ មានករណីឆក់ទូរស័ព្ទដៃ ជនជាតិចិនមួយក្រុមមានគ្នា៥នាក់ ដោយជនរងគ្រោះម្នាក់ក្នុងចំណោមមិត្តភក្តិ៥នាក់ បានកាន់ទូរស័ព្ទដៃចុចលេងបណ្ដើរដើរបណ្ដើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃបុរសជនជាតិចិនម្នាក់បានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង២ៈ០០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះស្ថិតក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។