កាលពីមួយម៉ោងមុននេះ តារាចម្រៀង និងជាអ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មថោន លោក ករុណា ពេជ្យ បានទៅជួបពុក ម៉ែ បង ប្អូន តាមសន្យាហើយ ដោយរូបលោកបាននាំយកអំណោយរបស់បងប្អូន និងសប្បុរសជន ទៅចែកជូនដល់បងប្អូនខ្មែរដែលកំពុងរងគ្រោះដោយសារតែគ្រោះទឹកជំនន់ ប្រមាណជា 347 គ្រួសារ នៅខេត្ត កំពង់ស្ពឺ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ោក បានធ្វើការបង្ហោះវីដេអូ អំពីសកម្មភាពពុក ម៉ែ បង ប្អូន ជាច្រើនជួបជុំគ្នា នៅក្នុងនោះក៏មានតារាសម្តែង និងតារាចម្រៀងជាច្រើនដែលបានទៅជួបពួកគាត់ផងដែរ។ អំណោយដែលពុក ម៉ែទទួលបាននោះរួមមាន អង្ករ ទឹកត្រី មី លុយ ជាដើម..។ យ៉ាងណាមិញ នៅក្នុងការចែកជួនអំណោយដល់បងប្អូនខ្មែរដែលទទួលរងនូវ ទឹកជំនន់ នៅខេត្តកំពង់ស្ពឺ ក៏មានពុកម៉ែ បងប្អូនជាច្រើនសប្បាយចិត្ត និងចូលរួមត្រេកអរចំពោះទង្វើរល្អនេះ ជាពិសេសអរគុណដល់លោកករុណា ពេជ្យ និងតារាផ្សេងទៀត ដែលបានមកសួរសុខទុក្ខ និងជួយដល់ពួកគាត់ក្នុងគ្រាលំបាក៕



