អីយ៉ា ជម្លោះពាក្យសម្តីដ៏ក្តៅស្លឹកត្រចៀក រវាងស្រ្តីខ្មែរ និងស្ត្រីជាជនជាតិចិន វៃគ្នាផ្អើលក្រុងព្រះសីហនុ......(មានវីដេអូ)
-

ព្រះសីហនុៈ ជម្លោះពាក្យសម្តីដ៏ក្តៅស្លឹកត្រចៀកអស់រយៈពេលជាងកន្លះម៉ោង ក៏ក្លាយជាហិង្សាវាយដំច្រំធាក់គ្នាទៅវិញទៅមករវាងស្រ្តីជនជាតិខ្មែរ និងស្ត្រីជាជនជាតិចិន នៅកណ្តាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឲ្យញាតិមិត្តជិតខាងមកចោមរោមមើលយ៉ាងច្រើនកុះករកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ និងបានជួយឃាត់ទាំងសងខាង ដោយបុរសនិយាយខ្លាំងៗថា «មានរឿងអ្វី? ទៅដោះស្រាយគ្នានៅប៉ុស្តិ៍ មិនត្រូវធ្វើអញ្ចឹងទេ»។ ក្រុងម៉ាកាវ សៀងហៃខាងខ្ញុំ ??។

ដើមចមនៃជម្លោះនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ទីប្រឹក្សា អ្នកម្នាងអ៊ួយ» បានឲ្យដឹងថា «ករណីកឺកឺឈ្លោះប្រកែកវាយដំគ្នាជាមួយស្ត្រីខ្មែរ អត់ទាន់ដឹងមូលហេតុពិត តែបើតាមអ្នកជិតខាងបានអោយដឹងថាដោយសារតែស្ត្រីខ្មែរ២នាក់នោះបានទៅលួចកាត់ខ្សែរភ្លើងរបស់ជនជាតិចិននោះ»។ ទន្ទឹមនោះ ស្រីទូច ដែលលើកឡើងឈរក្នុងនាមជាមនុស្សកណ្តាលថា «មិននិយាយថាមិចទេបើយើងខុសដែរទៅលួចកាត់ខ្សែភ្លើងគេចឹង ចង់ដឹងថាតើមូលហេតុអីបានទៅកាត់ខ្សែរភ្លើងគេ»។