កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនខ្លួនសន្តិសុខម្នាក់ ទៅសាលាដំបូងខេត្ត ក្រោយបន្លំខ្លួនជាមន្រ្តីអាវុធហត្ថ
ព្រះស៊ីហនុៈ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ស្តើង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅបណ្ដោះអាសន្នភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ពីបទប្រើប្រាស់ឯកសណ្ឋាន ដើម្បីបន្លំខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ និងបទញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។