បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កែវ ពីយ៉ា បានបង្ហាញពីអារម្មណ៍អាណិតអាសូរដល់អ៊ុំស្រីម្នាក់ ដែលដៃរបស់គាត់បានឆ្លងមេរោគ ហើយដៃរបស់គាត់ត្រូវបានគ្រូពេទ្យកាត់អស់ចំនួនបីដងហើយ ព្រោះតែមេរោគនឹងស៊ីដៃរបស់គាត់ខ្លាំងពេក។ ដោយម្ចាស់ហ្វេសប៊ុកបានរៀបរាប់បន្តដូច្នេះថា "ដោយក្តីអាណិត ពីបងប្អូនគ្រប់រូប ។ថ្ងៃនេះ ខ្ញុំបានជួបអ៊ុំស្រីដោយ ចៃដន្យនៅម្តុំមុខណាហ្គា ដែល អ៊ុំស្រី ឈ្មោះ មាស អាំ ។ គាត់មានជំងឺ ឆ្លងមេរោគ កាត់ដំបូងត្រឹមម្រាមដៃ នៅតែមិនជា រហូតឆ្លងកាត់បន្ថែមរហូតដល់ កដៃដូចបងប្អូនបានឃើញ ។គាត់ចាស់ ស្គម គ្មានលុយ ដើររើសកំប៉ុង ដល់យប់ គ្មានអ្នកជួយ។ សូមបងប្អូនជួយម្នាក់បន្តិចៗ ផ្ញើរមកលេខខ្ញុំផ្ទាល់ ( 098866998 ) ខ្ញុំនឹងទាក់ទងគាត់ជូនលុយគាត់ផ្ទាល់ នឹង ថតវីដេអូគាត់ នឹង រៀបរាប់ឈ្មោះអ្នកបរិច្ចាកលុយជូនគាត់មិនអោយបាត់មួយរៀលឡើយ ។ ថ្ងៃ សុក្រ ទី20 ខែមិថុនា ឆ្នាំ2018 ជួយ share ដើម្បីបានជំនួយដល់គាត់ តិច រឺ ច្រើន នឹងបានដល់ដៃគាត់ ពេលគាត់កំពុងលំបាក ។ អគុណ ❤️❤️❤️"។

