ជិវិតគឺបែបនេះហើយ....មនុស្សរស់នៅជាខ្មោច ស្រេកឃ្លា មាននរណាខ្លះយល់ពីអារម្មណ៍មួយនេះ....
រសៀលថ្ងៃនេះ ខ្ញុំបានមកលេងចាស់ៗ និងក្មេងៗដែលកំពុងរស់នៅជាមួយនឹងផ្នូរខ្មោច ម្តងទៀត ។ ដោយសារកំរិតជីវភាព ភាពក្រីក្រ និងការចង់បំបាត់នូវភាពស្រេកឃ្លាននោះ គឺពួកគាត់បានមករោមខ្ញុំយកតែម្តង ។ មិនអាចបន្ទោសបានទេ ទាំងខ្ញុំទាំងគេ កាលណាឃ្លានហើយ គឺដណ្តើម និងចង់បានហើយ ។ ក្មេងៗ ចាស់ៗរាប់សិននាក់ ដែលកំពុងរស់នៅយ៉ាងលំបាក វេទនា គ្មានជំរកសមរម្យ បានត្រឹមតែអាស្រ័យជាមួយនឹងផ្នូរខ្មោច ហើយបានយកផ្នូរខ្មោចទាំងនោះធ្វើជាកន្លែងលេង ជាតុញាុំបាយ និងសម្រាកពីលើនោះតែម្តងក៏មាន ។ ជីវិត.........ឳជីវិតអើយ









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។