ខ្លោចចិត្ត...ប្អូនស្រីពិការ ដៃទាំងសងខាង មិនដឹងថាពិបាកខ្លាំងប៉ុណ្ណាទេ...(មានវីដេអូ)
សូមអរគុណប្អូនស្រី ចាន់ សេរីរត្ន័ ដែលបានផ្តល់ថវិការ៤០,០០០រៀលបន្ថែមជួយដល់ប្អូន ស្រីណុត ដែលពិការ។ ខ្ញុំជំនួសមុខឱ្យប្អូនស្រីណុត សូមជូនពរ ប្អូនស្រី ជួបតែសេចក្តីសុខចំរើនគ្រប់ប្រការ។ ផ្តល់ជូនថវិការឱ្យប្អូនស្រីណុតហើយក៍ឆ្លៀតនាំជំនួយរបស់សមាគម ជួយដល់កុមារកំព្រា និងកុមារក្រីក្រដែលរស់នៅក្នុងមណ្ឌល ស្ថិតនៅភូមិភារៈកិច្ច ឃំុប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្មេងៗក្នុងមណ្ឌលមានការខ្វះខាត់ខ្លាំងណាស់ គ្មានគ្រឿងសម្រាប់ធ្វើម្ហូប ខ្វះខាតថវិការ ខ្វះខាតចំណីអាហារ និងសម្លៀកបំពាក់។ល។បើបងប្អូនសប្បុរសជនមានបំណងចង់ជួយ ជាម្ហូប ជាថវិការ ជាសម្លៀកបំពាក់សូមអញ្ជើញមកដោយផ្ទាល់តាមអាស្រ័យដ្ឋានខាងលើ ឫតាមរយៈនាងខ្ញំុ 08893 53 198 ទំនាកទំនងសមាគមនៅកូរ៉េ លោកស្រីសុីណា010 9207 5119។សូមអរគុណ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។