បងប្អូនដែលចង់ទៅលេងកំពងសោម ប្រហែលជាត្រូវផ្អាកការធ្វើដំណើរទៀតហើយ ព្រោះទឹកហូរកាត់ផ្លូវជាតិលេខ៤ខ្លាំងណាស់ ត្រង់ចំនុចស្ពានសំរោង នៅព្រឹកនេះ
បងប្អូនដែលចង់ទៅលេងកំពងសោម ប្រហែលជាត្រូវផ្អាកកាធ្វើដំណើរទៀតហើយ ព្រោះទឹកហូរកាត់ផ្លូវជាតិលេខ៤ទៀតហើយ នៅព្រឹកនេះ។ កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀត នាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ គិតត្រឹមម៉ោង ៦ ព្រឹកនេះ ចរាចរត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នហើយ ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។