ហេតុអីគ្មានអ្នកអើពើរចឹង... ត្រឹមតែម្នាក់មួយដុល្លារ​ក៏អាចជួយពួកប្អូនៗ ឲ្យរួចផុតពីភាពអវិជ្ជាហើយ...សាលារៀនគឺជាថ្នាលជីវិត និងជាអនាគតរបស់ប្អូនៗ
-

សាលារៀនមួយនៅខេត្តស្វាយរៀង ដែលមានស្ថានភាពចាស់ ទ្រុឌទ្រោម យ៉ាងខ្លាំង មានក្មេងៗជាច្រើនកំពុងអង្គុយរៀនសូត្រ និងរង់ចាំការជួយពីសំណាក់ពុក ម៉ែ​ បង ប្អូន។ សាលារៀនគឺថ្នាលជីវិតរបស់ប្អូនទៅថ្ងៃអនាគត។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ តើលោកអ្នកដាច់ចិត្តមើលពួកប្អូនៗបានដែរឬទេ? នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា មុំ ដេវីត បានរៀបរាប់ថា "សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងអោយបងប្អូនក្នុងបណ្ដាយសង្គម Facebook ជួយ នោះគឺ ខ្ញុំកំពុងស្វែងរកសប្បុរសជនដើម្បីសាងសង់អគារសិក្សាមួយនៅឯខេត្តស្វាយរៀង ដើម្បីអោយប្អូនៗគាត់បានសិក្សារៀនសូត្រ។ ប្អូនៗធនធានគាត់ខ្សត់ តើបងប្អូនដាច់ចិត្តអោយគាត់ខ្សត់ចំណេះដែររឺទេ? ខ្ញុំបាទ ដេវីត អាចសុំបងប្អូនបានទេត្រឹមមួយនាក់ ៤០០០៛ ។ ខ្ញុំចង់ឃើញពួកគាត់មានចំណេះ ចង់ឃើញគាតមានអនាគតល្អ។ បងប្អូនក៏គិតដូចខ្ញុំដែរមែនទេ ? អាចទំនាក់ទំនង: 010989999-069 87 3333 និង 093516666"។

ប្រភព៖ មុំ ដេវីត