ទំនងណាស់...មកដឹងវិធីបំបាត់ងងុយ​ និងអស់កម្លាំងរបស់ តូតា ពេលថតកុន ឃើញហើយធានាថាស្រក់ទឹកមាត់
ណារ៉ា
-

តារាសម្ដែងស្រីល្បីឈ្មោះបោះសម្លេងក្នុងពិភពសិល្បៈដែលទស្សនិកជនអោយតម្លៃលើការសម្ដែងកញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានភាពវៃឆ្លាតទៀតផង។

ក្រៅពីការងារជាតារាសម្ដែង ស្រីស្រស់ តូតា ក៏ជាតារាបង្ហាញម៉ូដមួយរូបផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះតារាសម្ដែង និងបង្ហាញរូបភាពនេះក៏មានជំនួញផ្ទាល់ខ្លួនទៀតផង ។
ឥឡូវងាកមកការងារសិល្បៈវិញម្ដង ឃើញថា កញ្ញា តូតា ហាក់ដូចជាមមាញឹកខ្លាំងក្នុងការថតធ្វើអោយកញ្ញាអស់កម្លាំង និងងងុយចៀសមិនផុត ។
ថ្ងៃនេះដែរកញ្ញាក៏បានបង្ហាញនូវវិធីបំបាត់ងងុយ និងអស់កម្លាំងខណៈពេលថតកុនដោយគ្រាន់តែយកក្រូចឆ្មាចិតសំបករួចចុចជាមួយអំបិលម្ទេលហើយដាក់ចូលមាត់ជាការស្រេច ។
យ៉ាងណានេះគ្រាន់តែជាវីដេអូកំសាន្ដលេងប៉ុណ្ណោះ...!