ការពិតចឹងសោះ! ស្រីស្រលាញ់ស្រីដូចគ្នា ផ្ទះកំហឹងវៃខាងស្រីសក់វែង យ៉ាងព្រៃផ្សៃ ព្រោះ..(មានវីដេអូ)
សីហា
-

ថៃ៖ កាលពីម៉ោង ១:៣៦នាទី ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៨ មានករណីអំពើហិង្សា នៅចំណតឡានក្រោមដីមួយកន្លែង ដោយមើលក្នុងវីដេអូនេះ យើងឃើញថា គូស្នេហ៏មួយគូនេះ ដូចជាមានទំនាស់គ្នាមិនដឹងពីពេលណាមកទេ។

ស្រាប់តែខាងប្រុសទៅដាល់ខាងស្រីមួយដៃ ធ្វើឲ្យខាងស្រីទ្រាំមិនបានក៏ទះខាងប្រុសមួយកំផ្លៀងវិញ ពេលនោះក៏កើតជារឿងវៃគ្នាទៅវិញទៅមក ដ្បិត​ពួកគេ​សុទ្ធតែជា​ស្ត្រីភេទ​ដូចគ្នា​។​
ដោយឡែក​ក្រោយ​ឃើញ​វីដេអូ​វាយ​សន្ធាប់​គ្នា​យ៉ាងខ្លាំង​បែបនេះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អរគុណ ភាព​ក្រ បាន​រៀបរាប់​ខ្លី​លើ​ហ្វេ​ស​ប៊ុ​កថា «​ស្រី​ស្រលាញ់​ស្រី​៧​ឆ្នាំ​ហើយ​តែ​… អ្នកណា​ថា​ស្រី និង​ស្រី ស្រួល​រស់នៅ​ជាង​ប្រុស​? ហេតុអ្វី បានជា​ធ្វើ​ដល់​ថ្នាក់​នេះ​?»​។ ដោយ​ឃើញ​ស្ត្រី​រងគ្រោះ​មាន​សភាព​គួរ​អនិច្ចា​បែបនេះ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​នាំគ្នា​ពោល​អាណិតអាសូរ
និង​បាន​សួរ​ទៅកាន់​ស្ត្រី​ដែល​តាំងខ្លួន​ជា​បុរស​ប្រើ​ហិង្សា​នោះ​ថា បើ​អស់ចិត្ត​ហើយ​ម្តេច​ចាំ​អញ្ចឹង​? តើ​ស្នេហា​បង្កើត​មក​ដើម្បី​តែ​ការ​វាយតប់​គ្នា​បែបនេះ​ឬ​? ស្នេហ៍​ដល់​ផ្លូវ​បញ្ចប់​គួរ​ណាស់រ​កសុខ​រៀងៗ​ខ្លួន​ទៅ កុំ​បាច់​ធ្វើ​បែប​ហ្នឹង​នាំ​មានទោស​ទណ្ឌ​តាមផ្លូវ​ច្បាប់​នោះទេ​។​
ចង់ដឹងកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖