ទេពធីតាក្រម៉ា មាន សូនីតា ដាក់មួយឃ្លាធ្វើឲ្យប្រុសៗជ្រួលច្របល់ដាក់ពាក្យ...
ណារ៉ា
-

តារាសម្ដែងស្រីដ៏ស្រស់ស្អាតមានប្រជាប្រិយក្នុងវិស័យភាពយន្ដ ស្ប៉តពាណិជ្ជកម្ម ព្រមទាំងជាតារាបង្ហាញម៉ូដដ៏មមាញឹកក្នុងារថតសម្អាងការ ម៉ូដសម្លៀកបំពាក់ ដែលគ្រប់គ្នាស្គាល់ថាជារាជនីក្រម៉ា។

កញ្ញា មាន សូនីតា ជាតារាមួយស្រីមួយរូបមានសម្លេងស្រទន់ប្រកបដោយមន្តស្នេហ៍ តែពេលនេះបែរថ្ងូររឿងនាងគ្មាន អ្នកយល់ចិត្ត ពិសេសនោះនាងថា នាងស្អាត​ប៉ុណ្ណឹងម្តេចគ្មានអ្នកមើលឃើញបែបនេះ។
ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះកញ្ញា មាន សូនីតា បានលើកចម្ងល់ឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ «ឆ្ងល់ដែរ ស្អាតដែរ គួរអោយស្រលាញ់ដែរ ចិត្តល្អដែល ប៉ុន្តែមិចនៅទំនេរចឹង» ។
ទន្ទឹមហ្នឹងនេះដែរក៏សង្កេតឃើញបុរសៗមួយចំនួនខមមិនសុំចូលខ្លួនដាក់ពាក្យសុំស្នេហ៍តារាស្រីរូបស្រស់ម្នាក់នេះផងដែរ ៕