ជីវិតមនុស្សស្រីមានសំណាងបំផុតពេលបានបុរសល្អជាប្ដី !
ណារ៉ា
-

ជីវិតមនុស្សស្រីមានសំណាងបំផុតពេលបានបុរសល្អជាប្ដី...មនុស្សស្រីតែងប្រាថ្នាចង់បានបុរសល្អជាប្ដីដើម្បីមើលថែរក្សាជីវិតរបស់នាង ។ នាងស្អប់បំផុតមនុស្សប្រុសដែលស្រែកដាក់នាង, នាងស្អប់បំផុតមនុស្សប្រុសដែលកុហកបោកប្រាស់នាង, នាងស្អប់បំផុតមនុស្សប្រុសដែលប្រើហិង្សាដាក់នាង ប៉ុន្ដែក្នុងជិវិតពិតរឿងទាំងនេះតែងតែកើតមានទៅតាមកម្រិតខុសគ្នាតែប៉ុណ្ណោះ ។

ក្នុងជីវិតប្តីប្រពន្ធ ជៀសមិនផុតពីការទាស់ទែង ខ្វែងគំនិត​គ្នា ហើយ​​​ពេល​ខ្លះអាចឈានដល់ការតឹងសរសៃកដាក់គ្នា តែទោះ​ជា​យ៉ាង​សូម​មានជម្លោះ​ត្រឹមពាក្យសំដីបានហើយ មុនពេល​អ្នក​លើក​ដៃ​វ៉ៃទៅលើ​មនុស្ស​ស្រីម្នាក់នោះ គួរគិតដល់​ពេល​ដែល​អ្នក​ប្រើដៃនោះឱប​នាងថ្នាក់ថ្នមនាងផង ៕