សូមជួយបងប្រុសផង...កីឡាករ លោក ឡុង សុភី អង្គុយស្រក់ទឹកម្នាក់ ព្រោះតែគ្មានលុយថ្លៃព្យាបាលម្តាយដែលកំពុងដេកសម្រាកនៅមន្ទីរពេទ្យ...
-

ភ្នំពេញ៖ កីឡាករប្រដាល់ជង្គង់ផ្តាច់ព្រលឹង ឡុង សុភី កើតមានក្តីហ្នងសៅនៅក្នុងចិត្តត្បិតម្តាយឈឺធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ខេត្តបាត់ដំបង កាលពីល្ងាចម្សិលមិញថ្ងៃទី២០ ខែកក្កដា។ កីឡាកររូបនេះ បានសំងំយំតែម្នាក់ឯង និងដង្ហើយសូមជំនួយពីពុក ម៉ែ បង ប្អូន ព្រោះលោកគ្មានថវិការ ចេញថ្លៃព្យាបាលម្តាយទេ។ លោកបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "មានអារម្មណ៍ ពិបាកចិត្ដ ខ្លាំងណាស់ ព្រោះអ្នកមានគុណ ជាទី ស្រលាញ់ របស់ខ្ញុំបានចូល មន្ទីពេទ្យ ហើយថ្ងៃនេះ"។ នៅក្នុងលោកក៏បានបន្តទៀតថា "ខ្ញុំសូមអោយ អ្នកមានគុណដឹងខ្លួនវិញមក"។ លោកបានបន្ថែមទៀតថា "ម្តាយខ្ញុំដាច់សរសៃឈាម ខួរក្បាល"។ ជាក់ស្តែងមានមហាជនជាច្រើនមានក្តីបារម្ភ និងសូមឲ្យអ្នកម្តាយរបស់លោកឆាប់ដឹងខ្លួនផងដែរ។

ប្រភព៖ ឡុង សុភី