Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សង្គម សិល្បៈ និង កម្សាន្ដ
បច្ចេកវិទ្យា
ចំណេះដឹង
ផ្សព្វផ្សាយ
ឱសថពិសេសព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ
ណារ៉ា
-
ការដុះសាច់ច្រមុះ ជារឿងធម្មតា វាមិនមែនជាសាច់មហារីកនោះទេ ហើយវាមានរាងដូចដំនក់ទឹកភ្នែកដែលដុះនៅក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះ ដែលជាកន្លែងបើកចូលទៅក្នុងប្រហោងច្រមុះ។
ជាទូទៅ វាតែងតែជាប់ទាក់ទងជាមួយនឹងជំងឺអាលែកស៊ី ឬជំងឺហឺត។ ការដុះសាច់ច្រមុះអាចគ្មានរោគសញ្ញាអ្វីនោះទេ ជាពិសេស ប្រសិនបើវានៅតូច ហើយវាមិនតម្រូវអោយមានការព្យាបាលនោះទេ។ ប៉ុន្តែ ការដុះសាច់ច្រមុះដែលមានទំហំធំអាចរាំងស្ទះការបង្ហូរទឹកពីប្រហោងឆ្អឹងធម្មជាតិ។ នៅពេលដែលទឹករំអិលស្ទះច្រើនពេកនៅក្នុងប្រហោងឆ្អឹង វាអាចក្លាយទៅជាការបង្ករោគ ដែលធ្វើអោយបរិមាណទឹកកាន់តែច្រើនឡើងៗ ហើយប្តូរទៅជាពណ៌បៃតងលាយលឿង និងខាប់នៅក្នុងច្រមុះ និងបំពង់ក។
រោគសញ្ញានៃការដុះសាច់ច្រមុះរួមមាន ៖ - ការស្ទះច្រមុះ - តឹងច្រមុះ - កណា្ដស់
- មានដុំសាច់រាងតំណក់ទឹកនៅបំពង់ក - ហៀរសំបោរ - ឈឺមុខ - ថយចុះសមត្ថភាពក្នុងការស្រង់ក្លិន
- បាត់បង់ការដឹងក្លិន - បាត់បង់ការដឹងរសជាតិ - រមាស់នៅជុំវិញភ្នែក - ការឆ្លងមេរោគរ៉ាំរ៉ៃនៅក្នុងច្រមុះ។
រុក្ខជាតិ៖ ស្លឹកម្រះព្រៅ។ ម្រះព្រៅ គឺជាដើមរុក្ខជាតិមួយប្រភេទ មានស្លឹកពណ៌បៃតងខៀវស្រងាត់ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើន តែងតែប្រើវាធ្វើជាគ្រឿងផ្សំមុខម្ហូប ដ៏ឆ្ងុយឆ្ងាញ់។ ស្លឹកម្រះព្រៅ មិនត្រឹមតែជាគ្រឿងផ្សំមុខម្ហូបដ៏គួរឱ្យចង់ទទួលទានប៉ុណ្ណោះទេ ស្លឹកម្រះព្រៅក៏ជាឱសថធម្មជាតិ ដ៏ស័ក្តសិទ្ធិផងដែរ ក្នុងការព្យាបាលជំងឺផ្សេងៗ។
សូមបងប្អូនឈប់កើតទុក្ខទៀតទៅ ឱសថខាងក្រោមអាចជួយ ព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ បាន។ សូមជួយចែករំលែកបន្តដើម្បីឱ្យអ្នកជំងឺនេះបានដឹងផង
វិធីធ្វើ៖ -យកស្លឹកម្រះព្រៅ មកច្របាច់ឈ្លីឲ្យម៉ត់។
វិធីប្រើ និងព្យាបាល៖ -យកទឹកវាបន្តក់ចូលច្រមុះ ម្ខាង១ដំណក់ ឬបុកនៅក្នុងផ្តឹលយកសំឡីត្បាល់ត្រចៀក ច្រលក់មកលាបក្នុងច្រមុះ -សំរាប់អ្នករលាកធ្ងន់ធ្ងរ ធ្វើ១ថ្ងៃ2ដង ពេលព្រឹក និងមុនពេលចូលគេងយប់។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ក្រៅពីជាឱសថព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ ហើយម្រះព្រៅក៏អាចព្យាបាលជំងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម!សូមជួយចែករំលែកបន្តជាចំណេះដឹង! ជួយព្យាបាលគ្រួសក្នុងតម្រងនោម -កិនស្លឹកម្រះព្រៅមួយក្ដាប់ -លាយជាមួយទឹកឃ្មុំមួយពែង -ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។
ក្អក និងឈឺបំពង់ក -ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។
ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់ -យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាលជង្គង់អាចព្យាបាលអាការៈឈឺចុកចាប់បានយ៉ាងងាយ។
សត្វល្អិតទិច ឬខាំ -បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ -ហូបជាមួយទឹកកន្លះកែវ
-ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ -គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។
ធ្វើអោយសំរាលកូនស្រួល -គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល
ក្រៅពីនេះ ម្រះព្រៅអាចព្យាបាលរោគសើស្បែក ក្អករ៉ាំរៃ ជំងឺថ្លើម ហើយវាមានលក្ខណៈប្រឆាំងមេរោគ បញ្ចុះជាតិស្ករក្នុងឈាម បន្ថយសំពាធឈាម ព្រមទាំអាចព្យាបាលអាហារមិនរលាយ ដោយញ៉ាំវាជាជីផ្សំជាមួយមុខម្ហូប។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។
អត្ថបទទាក់ទង
រឿងស្ដ្រីគួរតែដឹង អានហើយជួយស៊ែរផង! ក្រោយសម្រាលកូនរួច គួរតែស្អំទឹកកក ឬ ស្អំទឹកក្តៅ ហើយត្រូវប្រឈមគ្រោះថ្នាក់អ្វីខ្លះ?
នារីជនជាតិថៃម្នាក់ បានបង្ហោះសារខ្លីមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ចែករំលែកបទពិសោធន៏ រឿងរ៉ាវរួមភេទរបស់នាង ក្រោយពីវះកាត់ដើមទ្រូងរួច
ក្រូចសើច ជួយប្រឆាំងជម្ងឺមហារីក លាងសំអាតជាតិពុល និងខ្លាញ់ក្នុងឈាម បំបាត់ក្អកស្លេស្ម បំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ
មិននឹកស្មានសោះថា ការញ៉ាំក្រូចឆ្មាបង្កក មានសារៈប្រយោជន៍ចំពោះសុខភាព យ៉ាងនេះសោះ
ជួយស៊ែរ ម្នាក់មួយផង!!! ដំណឹងល្អសម្រាប់ បងប្អូន កម្មករកម្មការនីរោងចក្រ ដែលមានបណ្ណសម្គាល់សមាជិក ហៅកាត់ថា ប.ស.ស អាចទៅព្យាបាល ជំងឺឫដូងបាត នៅមន្ទីពេទ្យអង្គដួង អត់គិតថ្លៃទេ....(មានវីដេអូ)
ខ្ញីចាត់ទុកជាស្តេចឱសថធម្មជាតិ ពង្រឹងដល់អាយុកាលមនុស្ស ជួយឲ្យនៅក្មេងវ័យ និងជួយព្យាបាលជំងឺជាច្រើនអនេក
ព័ត៌មានពេញនិយម
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
អាសូរណាស់ ! ស្រ្តីម្នាក់ត្រូវឃា.ត.ក.វា.យ.ស.ម្លា.ប់ .បន្ទាប់ពី អតីតប្តីមកសុំត្រូវគ្នាវិញតែគាត់មិនព្រម...
ក្រសួងពាណិជ្ជកម្ម៖ ហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលទំនិញ និងសេវាកម្ម ដោយប្រើពាក្យដូចខាងក្រោមនេះ
តារាកំប្លែងស្រី «ខ្ញុង» បង្ហាញក្តីបារម្ភខ្លាំងពីកូនក្នុងផ្ទៃរបស់នាង ខណៈបំណុលកំពុងក៏សល់ច្រើនដោះមិនទាន់រួច...
ព័ត៌មានថ្មីៗ
មិនធម្មតា ! ឧកញ៉ាវ័យក្មេង គិត ស៊ូឡា បរិច្ចាគថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារជូនកាកបាទក្រហមកម្ពុជា អបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា
សម្ដេចធិបតី សោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយម បន្តដើរអំពាវនាវអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ
នគរបាលឃាត់ខ្លួន ជនសង្ស័យ ០៦នាក់ ឆក់ទូរស័ព្ទ ប្រពលរដ្ឋនិងជនបរទេស ក្នុងរាជធានីភ្នំពេញសរុប០៨ករណីក្នុងចំណោមនោះមាន០២នាក់ដែលបានធ្វើសកម្មភាពឆក់កាបូបជនបរទេសមិនបានសម្រេចនៅខណ្ឌចំការមន
សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់ទោសលើអតីតឧកញ៉ា ស្រី ស៉ីណា នៅដដែល...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម