ធ្វើល្អបានល្អ...រកណាបាន រើសបានទូរស័ព្ទហើយ អង្គុយរង់ចាំ ម្ចាស់គេខលមកសុំវិញ និងប្រគល់ជូនម្ចាស់គេវិញ សូមត្រឹមតែបានឃើញស្នាមញញឹមម្ចាស់ទូរស័ព្ទក៏អស់ចិត្តដែរ...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កំលោះ ស្រុកស្រែ គាត់បានបង្ហោះរូបភាពនិងវីដេអូឃ្លីបយ៉ាងខ្លី ដោយរូបគាត់បានរើសបានទូរស័ព្ទមួយគ្រឿង ម៉ា​ក IPhone 5S ដោយគាត់បានរៀបរាប់នៅលើហ្វេសប៊ុកគាត់ថា "ព្រឹកមុិញខ្ញុំបានរើសបានទូរសព្ទ័IPhone 5Sមួយគ្រឿង ដែលជ្រុះលើថ្នល់ ឃើញភ្លាមចុះរើសភ្លែត ហើយស្រណោះទៅដល់ម្ចាស់ទូរសព្ទ័ តើគេមានអារម្មណ៍ម៉េចពេលបាត់របស់ដែលខ្លួនស្រលាញ់ ក៏អង្គុយរង់ចាំ រហូតដល់ម្ចាស់ខលមកសុំវិញ ក៏ប្រគល់ជូនដើម្បីប្ដូរនូវស្នាមញញឹមម្ចាស់គេមកវិញ នេះជាអ្វីដែលខ្ញុំចង់បាន ក្រោយពេលរើសបាន(ចំសម្ព័ន្ធ កុំបារម្ភ)"។ បន្ទាប់ពីគាត់ធ្វើការផុសរួចហើយ ក៏មានអ្នកចូលមកខមិនជាច្រើន ដែលមានពាក្យជាច្រើនផ្សេងៗគ្នាថា "មនុស្សល្អព្រះនិងតាមថែរក្សា"៕

មានវីដេអូ៖ ប្រភព៖​ កំលោះ ស្រុកស្រែ