នេះមិនបាច់ទៅដេញចាប់ទេ មករកដល់ផ្ទះតែម្ដង!!! រថយន្តកុងតឺនរ័មួយគ្រឿង ទំនងជាដាច់ហ្វ្រាំង ពេលចុះពីផ្លូវចំណោតលោកយាយម៉ៅ បានជ្រុលបុករះប៉ះរថយន្ត២គ្រឿង និងប៉ះម៉ូតូប៉ូលីសមួយគ្រឿងទៀត រួចក៏ជ្រុលមកបុកចូលប៉ុស្តិប៉ូលីសចរាចរណ៍(P4)ផ្លូវបំបែករ៉ា ក្រុងព្រះសីហនុ
-

ក្រុងព្រះសីហនុៈ រថយន្តកុងតឺនរ័មួយគ្រឿង ទំនងជាដាច់ហ្វ្រាំង ពេលចុះពីផ្លូវចំណោតលោកយាយម៉ៅ បានជ្រុលបុករះប៉ះរថយន្ត២គ្រឿង និងប៉ះម៉ូតូប៉ូលីសមួយគ្រឿងទៀត រួចក៏ជ្រុលមកបុកចូលប៉ុស្តិប៉ូលីសចរាចរណ៍(P4)ផ្លូវបំបែករ៉ា ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃ២១ ខែកក្កដា ២០១៨នេះ បណ្តាលអោយខូចខាតរថយន្តនិងម៉ូតូរងការខូចខាត់យ៉ាងដំណំ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺនរ័ ត្រូវបាននគរបាលឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបន្ត តាមនិតិវិធីច្បាប់៕