សូមជួយស៊ែរផង ...ប្អូនប្រុសបាននិយាយថា "ពូខ្ញុំអត់ចង់ស្លាប់ទេ គាត់ចង់រស់ ទោះបីជាគ្មានជើងម្ខាងក៏ដោយ" ត្រឹមតែម្នាក់មួយដុល្លារម្នាក់ ក៏ជាសទ្ធាជ្រះថ្លានិងជាទឹកចិត្តរបស់បងប្អូនដែរ...(មានវីដេអូ)
-

តារាចម្រៀងក្រម៉ិចក្រមើម ទូច ស្រីល័ក្ខ បានចុះទៅដល់ផ្ទះរបស់កុមារារងគ្រោះ ដោយសារតែមានរថយន្តមួយគ្រឿង​ បើកកៀរ និងកិនជើងខ្ទេចម្ខាង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល តែអ្វីដែលជាអកុសលនោះ ពេលនេះប្អូនប្រុសត្រូវបានបាត់បង់ជើងម្ខាងហើយ​ ដោយគ្រូពេទ្យតម្រូវឲ្យកាត់ជើង ខណៈពេលនេះដែល ប្អូនប្រុសកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ ក្នុងការចំណាយទៅលើការព្យាបាលប្អូនប្រុស ពិតជាត្រូវការចំណាយច្រើនខ្លាំង។ បើយោងតាមការឡាយវីដេអូរបស់អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា "ពេលនេះអ្នកនាងបានទៅដល់ផ្ទះប្អូនប្រុសផ្ទាល់ហើយ ហើយក៏បានសាកសួរទៅក្រុមគ្រួសារ​ ដោយប្អូនប្រុសបាននិយាយថា "ពូខ្ញុំអត់ចង់ស្លាប់ទេ គាត់ចង់រស់ ទោះបីជាគ្មានជើងម្ខាងក៏ដោយ សូមពូ ពុក ម៉ែ ជួយកូនផង"" ។ អ្នកនាងទូច ស្រីល័ក្ខ ក៏បានបន្តទៀតថា "ថ្ងៃនេះមកជួបក្មួយប្រុសដែលជួបគ្រេាះថ្នាក់ចររាចរណ៍ដែលត្រូវឡានកិនជេីងបាក់មួយចំហៀងពេលនេះក្មួយប្រុសកំពុងតែសង្រ្គោះជាបន្ទាន់ ហេីយកំពុងរកថវិការជាបន្ទាន់សំរាប់ជួយអាយុតជីវិតគាត់ដែរមានអាយុតប្រាំបីឆ្នាំ"។ លេខទូរស័ព្ទទំនាក់ទំនងគ្រួសារ 017 66 88 71/010 25 97 51/096 710 89 88 លេខប៉ាផ្ទាល់(គាត់ត្រឡប់មកពីវៀតណាមហើយ) 016 26 56 68/012 714 764 លេខពូ

តោះទៅទស្សនាវីដេអូអ្នកនាងទូច ស្រីល័ក្ខទាំងអស់គ្នា៖ ប្រភព៖ Jenny Outver