ក្តុកក្តួលចិត្ត...តើមានមនុស្សប៉ុន្មានអ្នក ដែលត្រូវរស់នៅក្រោមសំយ៉ាបផ្ទះគេ ហើយមានមនុស្សប៉ុន្មានអ្នកដែលត្រូវរស់នៅតាមវត្តអារាម...
រាត្រីស្ងប់ស្ងាត់ក្អុកក្អាត់ស្រែកយំ សូរសែងរងំខ្ញុំចេញយាត្រា ដើរតាមសំយ៉ាបផ្ទះនិងសាលា អារម្មណ៍ខ្លោចផ្សារថ្លាថ្លែងមិនត្រូវ ។ រាត្រីស្ងប់ស្ងាត់ខ្យល់ផាត់អស់ផ្សែង ប្រជាប្រជែងដើរដេកតាមផ្លូវ គ្មានផ្ទះសម្បែងគ្មានកន្លែងនៅ អាសូរពេកទៅពៅអើយស្រណោះ ។ រាត្រីស្ងប់ស្ងាត់គេដេកបាត់ហើយ តែខ្លួនខ្ញុំអើយម្តេចឡើយក្រៀមក្រោះ អាសូរអ្នកក្រត្រដរខំរស់ គ្មានអ្វីពឹងសោះស្រណោះជីវិត ។ រាត្រីស្ងប់ស្ងាត់កំចាត់ទុក្ខព្រួយ រស់ជាជំនួយជួយចេញពីចិត្ត អ្នកជួយខ្ញុំជួយដោយក្តីអាណិត យើងរួមគ្នាគិតប្រជាជាតិយើង ។ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ ដោយ ផន ផល្លា









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។