អាណិតពួកគាត់ណាស់!! ទឹកជំនន់នៅស្ទឹងព្រែកត្នោតនៅតែបន្តឡើង និងលិចភូមិឋានប្រជាពលរដ្ឋ៨សង្កាត់ ស្មើនិង២៦ភូមិនៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ
ណារ៉ា
-

ភ្នំពេញ៖ ទឹកជំនន់នៅស្ទឹងព្រែកត្នោតនៅតែបន្តឡើងលិផ្លូវវត្ត សាលារៀន និងលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងដែលរស់នៅជាប់មាត់ស្ទឹងព្រែកត្នោត និងស្ថិតនៅក្នុងសង្កាត់ចំនួន៨របស់ខណ្ឌដង្កោ រាជធានាភ្នំពេញ ត្រូវបានទទួលរងនូវការលិចលង់ ដោយសារទឹកជំនន់ទឹកភ្លៀងដែលជន់ឡើងតាមស្ទឹងខាងលើដោយគិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

តាមមន្រ្តីនគរបាលខណ្ឌដង្កោបានថ្លែងថា ទឹកស្ទឹងបានជន់ឡើងយ៉ាងគំហុករយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយគឺចាប់តាំងពីថ្ងៃទី១៩ខែកក្កដាមក ដោយសារតែភ្លៀងធ្លាក់រាល់ថ្ងៃជាពិសេសភ្លៀងធ្លាក់ខ្លាំងនិងជន់លិចតំបន់មួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ហើយទឹកនោះបានហូរធ្លាក់តាមស្ទឹងជាបន្តបន្ទាប់មកខាងក្រោមទើបបណ្ដាលឲ្យជន់លិចភូមិឋានដែលនៅជាប់មាត់ស្ទឹងក្នុងខណ្ឌដង្កោបែបនេះតែម្ដង។
ប្រភពដដែលបានបន្តថា រហូតមកដល់ថ្ងៃទី២១ កក្កដា នេះទឹកបានឡើងជន់លិចភូមិចំនួន២៦ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន៩របស់ខណ្ឌដង្កោ ស្មើរនិងចំនួន ១១៩០គ្រួសារ មនុស្សចំនួន៤៩៣៧នាក់ ស្រី២៧៦១នាក់។ ក្នុងនោះរួមមាន៖
១,សង្កាត់ស្ពានថ្មរ ០៦ភូមិ ៨៥គ្រួសារ មនុស្សចំនួន២៥០នាក់ ស្រី១៤០នាក់ ២សង្កាត់សាក់សំពៅៈ ០៦ភូមិ ស្មើនិង៤៥៤គ្រួសា មនុស្សចំនួន២០៤៩នាក់ ស្រី១១៤៤នាក់ ៣ សង្កាត់គងនយៈ ០៣ភូមិ ស្មើនិង១៣៤គ្រួសារ មនុស្សចំនួន៦៥២នាក់ ស្រី៣០៦នាក់ ៤ សង្កាត់ទៀនៈ ០៣ភូមិ ស្មើនិង៥១គ្រួសារ មនុស្សចំនួន២១៨នាក់ ស្រី១០៥នាក់ ៤ សង្កាត់ព្រៃសៈ ០២ភូមិ ស្មើនិង១២០គ្រួសារ មនុស្សចំនួន៤០៩នាក់ ស្រី២៣៣នាក់ ៥ សង្កាត់ក្រាំងពង្រៈ ០២ភូមិ ស្មើនិង១៥៥គ្រួសារ មនុស្សចំនួន៦២០នាក់ ស្រី៣៥៣នាក់ ៦. សង្កាត់ជើងឯកៈ ០២ភូមិ ស្មើនិង៤៣គ្រួសារ មនុស្សចំនួន១៧២នាក់ស្រី៨៤នាក់ ៧. សង្កាត់ដង្កោៈ ០១ភូមិ ស្មើនិង១០០គ្រួសារ មនុស្សចំនួន៤០៥នាក់ស្រី៣០៦នាក់ ៨ សង្កាត់ព្រៃវែងៈ ០១ភូមិ ស្មើនិង៤៨គ្រួសារ មនុស្សចំនួន១៦២នាក់ស្រី៩០នាក់។
ទឹកជំនន់លិចប៉ុស្តិ៍នគរបាលរដ្ឋបាល និងសាលាសង្កាត់ចំនួន០២ រួមមានៈ ១. ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម និងសាលាសង្កាត់ប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ និសាលាសង្កាត់។
ទឹកជំនន់លិចវត្តចំនួន០៣សង្កាត់ រួមមានៈ សង្កាត់ព្រៃស វត្តហា សង្កាត់សាក់សំពៅ. វត្តសាក់សំពៅ សង្កាត់ស្ពានថ្មៈ(វត្តចំការខ្សាច់)។
ទឹកជំនន់លិចសាលារៀនចំនួន០២សង្កាត់ រួមមាន សង្កាត់ព្រៃសៈ សាលាបឋមសិក្សាវត្តហា សង្កាត់ស្ពានថ្មៈ សាលារៀនបឋមសិក្សាស្ពានថ្ម។
សង្កាត់សាក់សំពៅ ទឹកជំនន់ច្រោះដាច់ផ្លូវបេតុងប្រវែងជាង២០ម៉ែត្រ ។
ក្នុងនោះដែរឯកឧត្តម កែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ ,លោកជំទាវ ក្រូច សំអាន តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ,ឯកឧត្តម លោក-លោកស្រី ក្រុមការងារខណ្ឌដង្កោ- លោក-លោកស្រី ចៅសង្កាត់ និងកងកម្លាំងយើងបានជួយទប់ទំនប់ និងទ្វារទឹកតាមបណ្តោយសន្តរស្ទឹង និងផ្លូវដែលរូងនាគហូរច្រោះ ជួយដឹកជញ្ជូនសម្ភារះប្រជាពលរដ្ឋមកលើទីទួលសុវត្ថិភាព។ ពុំមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឡើយ៕