ខ្លោចចិត្ត...បងប្រុសរៀបរាប់ទឹកចិត្តអាណិតប្អូនស្រីសំណព្វលាចាកលោក
ណារ៉ា
-

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅមានម្ចាស់គណនេយ្យហ្វេសប៊ុកមួយឈ្មោះ Vong Vichet បានបង្ហោះសាររៀបរាប់ពីទុក្ខក្រៀមក្រំបន្ទាប់ពីបាត់បង់ប្អូនស្រីជាទីស្រលាញ់ ។

ម្ចាស់ហ្វេសប៊ុកខាងលើរៀបរាប់ថា៖ «ទោះបីប្អូនស្រីខ្ញុំកើតមកមិនស្អាតដូចគេ, មិនមានសាច់ឈាមស្រស់ថ្លាដូចគេ, មិនគួរអោយស្រលាញ់ដូចគេ. តែពួកខ្ញុំស្រលាញ់ប្អូនខ្ញុំណាស់ ហើយក៏ជាប្អូនស្រីតែមួយគត់របស់ពួកខ្ញុំ. ហេតុអីក៏មិនអាណិតការស្រលាញ់របស់ពួកខ្ញុំបន្តិចសោះ ដាច់ចិត្តយកប្អូនខ្ញុំ ចេញពីពួកខ្ញុំទៅ ទៅជារៀងរហូត ទៅគ្មានថ្ងៃត្រឡប់.ឮ"កាកាធ្លាបប្រាប់ម៉ាក់ថា នឹកអាហ៊ាណាស់ ចង់អោយអាហ៊ាមកនៅផ្ទះវិញ លូវអាហ៊ាមកវិញហើយតើ ម៉េចលូវទៅចោលអាហ៊ាវិញចឹង..??" "កាកាធ្លាប់ប្រាប់អាហ៊ាថា Ipad អាចាស់ពិបាកប្រើណាស់ អាហ៊ាថា ចាំហ៊ាបើកប្រាក់ខែ ចាំហ៊ាទិញអោយថ្មី លូវម៉េចមិនចាំប្រើ Ipad ថ្មីសិន..??" "កាកាធ្លាប់សួរ អាហ៊ាថីអត់ទៅធ្វើការចឹង នៅផ្ទះរហូតចឹង..?? ហ៊ាប្រាប់ថា ហ៊ាប្តូរការងារ រកការងារថ្មីអត់ទាន់បាន..លូវហ៊ារកការងារបានហើយ ម៉េចទៅចោលហ៊ាចឹង..??" "កាកាថា ចង់ច្រៀង ថតដាក់ Facebook, Tik Tok, YouTube. លូវ មិនទាន់បានផង ក៏ទៅបាត់." ចាប់ពីថ្ងៃនេះទៅ ហ៊ាលែងលឺ កាកាហៅអាហ៊ាញុាំបាយទៀតហើយ លែងលឺ កាកាសួរអាហ៊ាទៅណាទៀតហើយ. អគុណសំរាប់មនោសញ្ចេតនាបងប្អូនរយៈពេល៨ឆ្នាំនេះ កើតមកជាតិក្រោយកុំអោយចឹងទៀត កុំអោយមានជំងឺជាប់ខ្លួនតាំងពីកើតចឹងទៀត. #GoodbyeForever #LovelySister #5am #20July2018 #Diseases»៕ Credit: Vong Vichet