ពេលបុរសម្នាក់បានឃើញសត្វពស់មួយត្រូវបានភ្លើងឆេះជិតស្លាប់ហើយបានសំរេចចិត្តយកវាចេញពីអណ្ដាតភ្លើងប៉ុន្តែនៅពេលគាត់ជួយសត្វពស់ ពស់បានខាំគាត់។ ដោយប្រតិកម្មនៃការឈឺចាប់នោះបុរសនោះបានលែងដៃហើយសត្វពស់នោះបានធ្លាក់ចូលក្នុងភ្លើងហើយឆេះម្ដងទៀត។ បុរសនោះព្យាយាមទាញវាចេញម្តងហើយម្តងទៀតពស់បានខាំគាត់ទៀត។ មានមនុស្សម្នាក់ដែលកំពុងឈរមើលបានទៅជួបបុរសនោះហើយនិយាយថា: - ខ្ញុំសូមទោសប៉ុន្តែហេតុឣ្វីបានជាអ្នករឹងរូសម្លេះ? តើអ្នកមិនយល់ទេថារាល់ពេលដែលអ្នកព្យាយាមយកវាចេញពីភ្លើងនោះវានឹងខាំឣ្នក ពស់នៅតែជាពស់វាមិនចោលសណ្តានវាទេ? បុរសនោះឆ្លើយថា: - ធម្មជាតិនៃសត្វពស់គឺវាខាំចឹងហើយ តែនោះមិនមានន័យថាឣាចផ្លាស់ប្តូរចសារជាតិរបស់ខ្ញុំដែរ។ ព្រោៈធម្មជាតិរបស់ខ្ញុំគឺចូលចិត្តជួយគេ ។ ដូច្នេះបុរសនោះក៏បានប៉ែដែកយកពស់ចេញពីភ្លើងឆេះហើយបានសង្គ្រោះជីវិតរបស់វាបានសំរេច។ ***ចូរកុំផ្លាស់ប្តូរចរិតលក្ខណៈនិងសារជាតិរបស់អ្នកប្រសិនបើនរណាម្នាក់ធ្វើបាបអ្នក កុំបាត់បង់អ្វីដែលជាសារជាតិល្ឣនិងសំខាន់របស់អ្នក គ្រាន់តែយកចិត្តទុកដាក់លើខ្លួន ។ អ្នកខ្លះបៀតបៀនសុភមង្គលអ្នកដទៃដើម្បីសុភមង្គលខ្លួន។ ចូលព្រួយបារម្ភអំពីមនសិការរបស់អ្នកជាងកេរ្តិ៍ឈ្មោះរបស់អ្នក។ ដោយសារមនសិការរបស់អ្នកគឺជាអ្វីដែលអ្នកមាន និងកេរ្តិ៍ឈ្មោះរបស់អ្នកគឺជាអ្វីដែលអ្នកទាំងអស់គ្នាគិត។ ហើយអ្វីៗដែលមនុស្សដទៃទៀតគិតថាវាមិនមែនជាបញ្ហារបស់អ្នកទេ ... វាជាបញ្ហារបស់ពួកគេ។ Credit: Malish Kheap

